មនុស្ស​ ​១២​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ក្រុង​នៅ​ស្លួ​វ៉ា​គី​

558

ស្លួ​វ៉ា​គី៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​និយាយ​ថា​ រថយន្តក្រុង​ ១​គ្រឿង​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ទំនិញ​ នៅ​ប្រទេស​ស្លូ​វ៉ា​គី​កាលពី​ថ្ងៃ​ពុធ ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ១២​នាក់​ និង​ ១៧​នាក់​រង​របួស​។ គេ​ហ​ទំព័រ​ព័ត៌មាន​អន​ឡាញ tvnoviny.sk បាន​រាយការណ៍​ថា ​រថយន្តក្រុង​កំពុង​ដឹក​សិស្ស​វិទ្យាល័យ​។​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​ Andrea Kalavska ដែល​នៅ​កន្លែង​កើត​ហេតុ​នោះ​បាន​និយាយ​ថា ​មនុស្ស ៤​នាក់​ក្នុងចំណោម​ជនរងគ្រោះ​បាត់បង់​ជីវិត​គឺជា​កុមារ​ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​អាយុ​របស់​ពួក​គេ​នោះ​ទេ​។​ នគរ​បាល ​និង​អ្នក​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ឧប្បត្តិ​ហេតុនេះ​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ Nitranske Hrnciarovce ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រ​ភាគ​ខាងកើត​នៃ​រដ្ឋធានី Bratislava នៅ​ម៉ោង​ប្រហែល ១​រសៀល​។ ដំបូង​ឡើយ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ដាក់​ចំនួន​អ្នក​ស្លាប់ ១៣នាក់​ ប៉ុន្តែ​ក្រោយមក​បាន​ចុះ​មក​ត្រឹម ១២​នាក់​។​ អ្នក​រង​របួស​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​៕

អត្ថបទ៖ សុខ​មាន