ជើង​ឯកពិភព​លោក ៦សម័យ Marc Marquez បិទ​បញ្ចប់​រដូវ​កាល២០១៩ បន្ត​ឈ្នះ​នៅ​អេស្ប៉ា​ញ​

156

ប្រណាំង​ម៉ូតូ៖ ​កីឡាករ​ប្រណាំង​ម៉ូតូ​អេ​ស្ប៉ា​ញ Marc Marquez ថ្វី​បើជា​ជើងឯក​ពិភពលោក MotoGP ​ឆ្នាំ២០១៩ ទៅ​ហើយ​ក្តី តែ​កីឡាករ​របស់​ក្រុម​ហុងដា​រូប​នេះ ​នៅ​មិនទាន់​ស្រាក​ស្រា​ន​នឹង​ជ័យជំនះ​ដែរ ក្រោយ​យកឈ្នះ​ព្រឹត្តិការណ៍ MotoGP​ ទីលាន​ចុងក្រោយ​នៅ​ទីក្រុង Valencia ប្រទេស​កំណើត​របស់​ខ្លួន​។

​​Marc Marquez ដែល​ធានា​បាន​ជើងឯក​ពិភពលោក ​តាំងពី​ខែ​តុលា​នៅ​ប្រទេស​ថៃ​នោះបាន​យកឈ្នះ ១២​ទីលាន​ហើយ​ក្នុង​ឆ្នាំ​២០១៩ ដែល​ជា​រដូវ​កាល​អស្ចារ្យ​បំផុត​របស់​គេ​។ ​Marc Marquez បាន​ចេញ​ដំណើរ​នៅ​លំដាប់​ទី​២ តែ​មក​ដល់​ទី​ព្រ័ត្រ​មុនគេ ក្រោយ​ប្រជែង​ឈ្នះ​អ្នក​ឈរ​មុខ​គេ​កីឡាករ​បារាំង Fabio Quartararo​ ខណៈ​កីឡាករ​អេ​ស្ប៉ា​ញ​មួយ​រូប​ទៀត Jorge Lorenzo ដែល​ជា​ជើងឯក​ពិភពលោក ៣​សម័យ​នោះ​បាន​បញ្ចប់​ត្រឹម​លេខ​១៣ ប៉ុណ្ណោះ​។ ​អ្នក​ឈរ​តំណែង​ចុងក្រោយ​គេ ​លើ​វេទិកា​កិត្តិយស​គឺ​កីឡាករ​អូស្ត្រាលី Jack Miller របស់​ក្រុម Ducati​

​​ព្រឹត្តិការណ៍​ប្រណាំង MotoGP​ រដូវ​កាល ២០១៩ នេះ​បាន​បិទ​បញ្ចប់​ត្រឹម​ទីលាន Valencia ប្រទេស​អេ​ស្ប៉ា​ញ​នេះ​ហើយ​ដោយ Marc Marquez ជា​ជើងឯក​ពិភពលោក​មាន​សរុប ៤២០​ពិន្ទុ, លេខ​២ កីឡាករ​អ៊ីតាលី Andrea Dovizioso​ មាន ២៦៩​ពិន្ទុ និង​លេខ​៣ កីឡាករ​អេ​ស្ប៉ា​ញ Maverick Vinales ​មាន ២១១​ពិន្ទុ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ