Maradona​ ចាក​ចេញពី​ក្លិប​អា​ហ្ស​ង់​ទីន Gimnasia ​ហើយ​ក្រោយ​ដឹកនាំ​មិន​ដល់ ៣​ខែ​

266

បាល់ទាត់៖ ​វិ​រៈ​បុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន Diego Maradona​ បាន​ចាក​ចេញពី​ក្លិប​អា​ហ្ស​ង់​ទីន Gimnasia y Esgrima La Plata ហើយក្រោយ​ដឹកនាំ​មិន​ទាន់​បាន ៣​ខែ​ស្រួលបួល​ផង​។ ​នេះ​ជា​ការ​វិល​មក​ដឹកនាំ​ក្លិប​បាល់ទាត់​អាជីព​លើកដំបូង ​លើទឹក​ដី​កំណើត​របស់​បុរស​វ័យ ៥៩​ឆ្នាំ​រូប​នេះ​រាប់​ពី​ឆ្នាំ​២០១០​។

​​លោក Maradona​ បាន​ចូលកាន់​តំណែង​ក្លិប ​ដែល​ស្ថិតនៅ​បាត​តារាង​នៅ​លី​គ​កំពូល​អា​ហ្ស​ង់​ទីន​រូប​នេះ​ឈ្នះ​៣ ក្នុងចំណោម ៨​ប្រកួត​ឡើង​មក​ឈរ​លេខ​២២ ក្នុង​តារាង​។​ ​ម្ចាស់​ជ័យលាភី World Cup ១៩៨៦ ជាមួយ​ក្រុម​ជំរើស​ជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះ ធ្លាប់​បាន​ចាកចេញ​ពី​ក្លិប​នៅ​លី​គ​លំដាប់​ទី​២ ម៉ិ​ក​ស៊ិ​ក Dorados de Sinaloa ម្តង​រួម​ហើយ​ក្រោយ​ដឹកនាំ​បាន ៩ខែ ដោយ​កាលនោះ​ត្រូវ​បាន​គេ​ដឹង​ថា លោក​ចាកចេញ​ដោយសារ​បញ្ហា​សុខភាព​៕

អត្ថបទ​៖​នាង សុភា​វុ​ធ