គ្រូពេទ្យ​ នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ទទួល​ការបណ្តុះបណ្តាល​ជំនាញ​ថត​ឆ្លុះ តាម​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​

285

ភ្នំពេញ៖ នៅ​ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត​ ​ព្រឹក​ថ្ងៃទី​២៨ វិ​ចិ្ឆ​កា នេះ បាន​បើក​សិក្ខាសាលា​លើក​ទី​១៧ របស់​សមាគម​អន្តោទស្សន៍​កោសល្យ ប្រដាប់​រំលាយ​អាហារ អាស៊ី​ប៉ាស៊ីហ្វិក នៅ​ប្រទេស​កម្ពុជា ស្តីពី​ការថត​ឆ្លុះ ក្រពះ ពោះវៀន​តាម​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ដោយ​ពន្លឺ NBI រៀបចំឡើង​រយៈពេល​០២​ថ្ងៃ​។

លោក​សាស្ត្រាចារ្យ កុយ វ៉ាន់​នី ប្រធានការិយាល័យ​បច្ចេកទេស នៃ​ម​នី្ទ​រ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹងថា សិក្ខាសាលា​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការរីកចម្រើន​ថ្មី​មួយទៀត របស់​ក្រុមគ្រូពេទ្យ​ក្នុង​ជំនាញ​ថ្លើម ក្រពះ ពោះវៀន ដែល​អាច​ឲ្យ​ក្រុមគ្រូពេទ្យ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ប្រទេស​កម្ពុជា អាច​តាម​ទាន់​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​អង់​ដូ​ស្កូ​ប​ពី របស់​ពិភពលោក​។

លោក​ថា​ ​វា​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​នូវ​សាមគ្គីភាព​យ៉ាង​ស្អិតរ​រ​មួ​ត​ ​រវាង​ភាគី​មិត្ត​ប្រទេស​នៅ​ឥណ្ឌូចិន និង​ប្រទេស​កម្ពុជា​។ គោលបំណង​ចម្បង គឺ​ការផ្សព្វផ្សាយ​ព្រមទាំង​ផ្លាស់ប្តូរ​វិធីសាស្ត្រ​បទពិសោធន៍​ពិនិត្យ​ព្យាបាល​និង​ការថែទាំ​តាមបែប​វិទ្យាសាស្ត្រ នៃ​ការធ្វើ​អង់​ដូ​ស្កូ​ប​ពី មាន​ប្រសិទ្ធភាព​ខ្ពស់ ធានាបាន គុណភាព​ទំនុកចិត្ត សម្រាប់​អ្នកជំងឺ​ដែល​មក​ទទួលយក​សេវា​សុខមាលភាព​នៅ​ម​នី្ទ​រ​ពេទ្យ​នៅ​កម្ពុជា​។

លោក​សាស្ត្រាចារ្យ Seigo Kitano ប្រធាន​សមាគម​អាស៊ី​ប៉ាស៊ីហ្វិក ឆ្លុះ​ក្រពះ ពោះវៀន ពិតជា​រីករាយ ដែល​បានធ្វើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​សមាគម​ឆ្លុះ​ក្រពះ ពោះវៀន​កម្ពុជា ដើម្បី​ចែករំលែក​ចំណេះដឹង​ថ្មីៗ​លើ​វិស័យ​វេជ្ជសាស្ត្រ ជូន​ដល់​ក្រុមគ្រូពេទ្យ​កម្ពុជា​។​

លោក​សាស្ត្រាចារ្យ កុយ វ៉ាន់​នី សង្ឃឹមថា​ ​សិក្ខាសាលា​រយៈពេល​០២​ថ្ងៃនេះ នឹង​នាំមក​នូវ​បទពិសោធន៍ និង​បច្ចេកទេស​ថ្មីៗ ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​វិស័យ​សុខាភិបាល ដែល​កំពុងតែ​មានការ​អភិវឌ្ឍន៍​ដ៏​ខ្លាំងក្លា​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​តម្រូវការ​នាពេល​អនាគត​។

ជាពិសេស​សិក្ខាកាម​ទាំងអស់​នឹង​ព្យាយាម​ត្រង់ត្រាប់ យកចិត្តទុកដាក់​ក្រេប​យកចំណេះ​ដឹង​ថ្មីៗ យកទៅ​អនុវត្តន៍ ដើម្បី​គោលដៅ​តែមួយ គឺ​ផ្តល់ជូន​អ្នកជំងឺ​របស់​យើង​នូវ​សេវា​សុខមាលភាព​កាន់តែ​ប្រសើរ​គឺ​ផ្តល់នូវ​ទំនុកចិត្ត​គុណភាព ប្រសិទ្ធភាព​ខ្ពស់​ ៕​