ឥណ្ឌូនេស៊ី​បន្ត​ឈ្នះ​ ប៉ុន្តែ​ការ​ប្រកួត​ជាមួយ​សិង្ហ​បុរី​បញ្ចប់​ដោយ​ការ​វាយ​តប់​គ្នា​

58742

បាល់ទាត់៖ ក្រុមបាល់ទាត់​ឥណ្ឌូនេស៊ី​អាយុ​ក្រោម​ ២២​ឆ្នាំបន្ត​ឈ្នះ​ការប្រកួត​ទី​ពីរ​របស់​ខ្លួន ក្រោយ​បំបាក់​ក្រុម​សិង្ហ​បុរី ២​ទល់នឹង​០ យប់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកានៅ​ពហុ​កីឡដ្ឋាន Rezial Memorial ទីក្រុង​ម៉ានីល​។

ក្រុម​ទាំង២ បញ្ចប់​តង់​ទី​១ ​ដោយ​ភាព​តានតឹង ០​ទល់នឹង​០​។ តែ​នៅ​តង់​ទី​២ ​នាទី​ទី​៦៤ កីឡាករ Osvaldo ArdilesHaay ស៊ុត​គ្រាប់​នាំមុខ​ឱ្យ​ក្រុម​របស់​គេ​។ ១០​នាទី​បន្ទាប់​កីឡាករ Asnawi Bahar បន្ថែម​គ្រាប់​ទី២ ឲ្យ​ឥណ្ឌូនេស៊ី​។ នាទី​នៅ​សល់​សិង្ហ​បុរី​មិន​អាច​វាយបក​តាម​ស្មើ រឺ​ឈ្នះ​បានទេ បាន​ត្រឹម​តែ​ចប់​ការ​ប្រកួត​ឥណ្ឌូនេស៊ី​ឈ្នះ និង​មាន​ ៦​ពិន្ទុ​ស្មើ​វៀតណាម​តែ​ឈរ​នៅ​លេខ​២ ដោយសារ​គ្រាប់​ស៊ុត​។​ ជិត​ចប់​ការប្រកួត​ទៅ​ហើយ ភាព​ចម្រូងចម្រាស​វាយ​តប់​គ្នា​ក៏បាន​កើតឡើង ​បន្ទាប់ពី​កីឡាករ​សិង្ហ​បុរីប្រជែង​ខ្លាំង ​ជាមួយ​កីឡាករ​ឥណ្ឌូនេស៊ី Osvaldo​។ ក្នុង​ពូ​ល​នេះ​ដែរ​វៀតណាម​បាន​បំបាក់​ឡាវ​យ៉ាង​ចាស់ដៃ ៦១ ខណៈ​ថៃ​ក៏​យកឈ្នះ​មួយ​ទំហឹង​ដែរ​លើ​ព្រុយ​ណេ ៧០​។ ប្រកួត​បន្ទាប់​ឥណ្ឌូនេស៊ីត្រូវ​លេង​ជាមួយ​វៀតណាម​ សម្រេច​អ្នក​លេខ​១ ​ក្នុង​ពូ​ល ​B នេះ​៕