THAILAND INTERNATIONAL MOTOR EXPO បើកការតាំងពិពណ៌លើកទី ៣៦ ជាផ្លូវការ

292

Thailand Interntaional Motor Expo ចាប់ផ្ដើមបើកដំណើរការឲ្យប្រជាពលរដ្ឋទស្សនាការតាំងរថយន្ដទំនើបៗ និងថ្មីៗបំផុតហើយ ដោយគិតពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩ នៅ Muang Thong Thani។ តើឆ្នាំនេះនឹងមានអ្វីប្លែកខុសពីឆ្នាំមុន?

ប្រធានបទនៃការតាំងពិពណ៌ឆ្នាំនេះគឺ « Ride and Drive Together Now » ដោយមិនត្រឹមតែផ្ដោតទៅលើការបង្ហាញបច្ចេកវិទ្យាទំនើបៗ ម៉ូដែលយានយន្ដថ្មីៗបំផុតនោះទេ ការតាំងពិពណ៌ដ៏ធំមួយនេះ ក៏ផ្ដោតទៅលើការអប់រំដល់ក្មេងៗ ដែលមិនទាន់គ្រប់អាយុបើកបរ ឲ្យស្គាល់ និងចេះដឹងគោរពច្បាប់បើកបរផងដែរ។

Kwanchai Paphatphong ប្រធាន​​​ដឹកនាំ​រៀបចំ​ពិព័រណ៍​រថយន្ត​ធំ​នេះ លើក​ឡើង​ថា Motor Expo លើក​ទី ៣៦ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «តោះ! ​ទៅ​បើកបរ​ទាំងអស់គ្នាឥឡូវ​នេះ» ដោយ​មាន​ក្រុមហ៊ុន​យានយន្ត​យ៉ាង​ច្រើន​ចូល​រួម​បង្ហាញ​ផលិតផល ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​រថយន្ត​​ចំនួន ៣៦ មកពី ៩ ប្រទេស​និង​ម៉ូតូ​​ ២៦ ក្រុមហ៊ុនមកពី ៨ ប្រទេសផ្សេងគ្នា ដែល​នឹង​ដាក់បង្ហាញ​សុទ្ធ​តែ​ស៊េរីទំនើបផុត​លេខតែម្តង។

លោកបន្តថា រថយន្ដទំនើប បច្ចេកវិទ្យាថ្មី ពិតជាល្អហើយសម្រាប់អ្នកបើកបរ អ្នកណាៗក៏អាចរៀនពីវាបានលឿនដែរ តែសម្រាប់ក្មេងៗវិញ ពួកគេគួរតែទទួលបានការអប់រំបានត្រឹមត្រូវ និងស្គាល់ពីច្បាប់បើកបរឲ្យច្បាស់សិន មុននឹងចាប់ផ្ដើមបើកបរ។ ដូច្នេះហើយបាន Thailand International Motor Expo បំផុសគំនិតនេះឡើង ក្នុងគោលបំណងល្អមួយដល់ក្មេងជំនាន់ក្រោយ។ លោកបន្ថែមថា ចំណុចពិសេសឆ្នាំនេះ Thailand International Motor Expo នឹងមានរង្វាន់ធំជារថយន្ដផ្ដល់ជូនអ្នកដែលបានចូលរួមទស្សនា ហើយចំណែកម៉ូតូក៏មានដូចគ្នាដែរ ដោយយានយន្ដទាំងនោះសុទ្ធតែជាម៉ូដែលចុងក្រោយ។

លើសពីនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយៗពីកន្លែងតាំងពិពណ៌ Thailand International Motor Expo ក៏បាន រៀបចំសេវាដឹងជញ្ជូនពីក្រុងបាងកក មក Maung Thong Thani ផងដែរ ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើរខ្លួនឯង ក៏អាចដោនឡូត Application លើទូរសព្ទដៃ ដើម្បីកក់កន្លែងចតឡានផងដែរ ជៀសវាងរកកន្លែងថតឡានមិនបាន។

កាលពីឆ្នាំទៅ Thailand International Motor Expo ទទួលភ្ញៀវចូលរួមទស្សនាបាន ១.៦ លាននាក់ ទូទាំងប្រទេស។ ឆ្នាំនេះ លោក Kwanchai Paphatphong រំពឹងថាចំនួនអ្នកទស្សនានឹងកើតជាបន្តបន្ទាប់។

Motor Expo លើក​ទី ៣៦ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «តោះ! ​ទៅ​បើកបរ​ទាំងអស់គ្នាឥឡូវ​នេះ» ដោយ​មាន​ក្រុមហ៊ុន​យានយន្ត​យ៉ាង​ច្រើន​ចូល​រួម​បង្ហាញ​ផលិតផល ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​រថយន្ត​​ចំនួន ៣៦ មកពី ៩ ប្រទេស​និង​ម៉ូតូ​​ ២៦ ក្រុមហ៊ុនមកពី ៨ ប្រទេសផ្សេងគ្នា ដែល​នឹង​ដាក់បង្ហាញ​សុទ្ធ​តែ​ស៊េរីទំនើបផុត​លេខតែម្តង។

ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​ៗលើ​ពិភពលោកទាំង ៣៦ ដែល​នឹង​ចូលរួម​បង្ហាញ​មាន៖ AUDI, BENTLEY, BMW, CHEVROLET, FORD, HONDA, HYUNDAI, ISUZU, JAGUAR, KIA, LAMBORGHINI, LAND ROVER, LEXUS, MASERATI, MAZDA, McLAREN, MERCEDES-BENZ, MG, MINI, MITSUBISHI, NISSAN, PEUGEOT, PORSCHE, SUBARU, SUZUKI, TATA, TOYOTAand VOLVO, BMW M PERFORMANCE, CARLSSON, MOKE, M’Z SPEED និង SWIFT៕