ភាព​តាន​តឹង​ក្នុង​ការ​តវ៉ា​នៅ​ទីក្រុង​ហុងកុង​កើន​ឡើង​​ដោយ​សារ​នគរបាល​ប្រើ​ប្រាស់​កម្លាំង​

259

ហុងកុង៖ ហ្វូង​មនុស្ស​ដ៏​ច្រើន​កុះករ​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នានា ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​អាទិត្យ ​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​បន្ថែម​ទៀត និង​ការស៊ើបអង្កេត​លើ​ការប្រើប្រាស់​កម្លាំង​ បង្ក្រាប​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​រយៈពេល ៦​ខែ​មកនេះ តែ​អ្នកខ្លះ​បាន​ដកថយ​ទៅវិញ ដោយសារ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។​

ការ​ដើរ​ក្បួន​នៅ​ជិត​មាត់ទឹក​នៅ​ខាង​តំបន់ Kowloon​ នៃ​កំពង់ផែ ​Victoria Harbor ពួកគេ​បាន​ព្យាយាម​រក្សា​សម្ពាធ​លើ​មេដឹកនាំ​ទីក្រុង​លោកស្រី​ Carrie Lam បន្ទាប់ពី​បេក្ខជន​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ឈ្នះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ខណ្ឌ​កាល​ពី​មួយ​សប្ដាហ៍​មុន​។ នគរបាល​ប្រដាប់​ដោយ​ឧបករណ៍​បង្ក្រាប​កុបកម្ម​ បាន​ចេញ​ការព្រមាន​ប្រើ​កម្លាំងសម្រាប់​ការ​ហែ​ក្បួន​លើក​ទី​៣ នៅ​ថ្ងៃ​នោះ​នៅ​ខណ្ឌ​ដ៏​មមាញឹក Tsim Tsim Ts Tsui ជា​កន្លែង​ដែល​ពួកគេ​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ នៅ​តំបន់​មួយ​ចំនួន​។ ការ​តវ៉ា​របស់​ហុងកុង​មាន​ភាព​គួរ​ស្ងប់ស្ងាត់​ឱ្យ​កត់សម្គាល់ ​ក្នុង​អំឡុង​ពេល​ ២សប្ដាហ៍​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ​ប៉ុន្តែ​អាច​នឹង​ក្លាយ​ជា​អំពើ​ហិង្សា​ជា​ថ្មី​ទៀត​ ប្រសិនបើ​រដ្ឋាភិបាល​មិន​យល់​ព្រម​តាម​ការ​ទាមទារ​ទេ​នោះ៕

អត្ថបទ៖ សុខ​មាន