អត្ត​ព​លិ​ក​អ៊ុយ​ហ្ក​ង់​ដា Joshua Cheptegei​ បំបែក​កំណត់ត្រា​រត់ ១០​គីឡូម៉ែត្រ​ប្រើ​ពេល​តិច​បំផុត​

318

រត់​​ប្រណាំង៖ ​អត្ត​ព​លិ​ក​សញ្ជាតិ​អ៊ុយ​ហ្ក​ង់​ដា Joshua Cheptegei​ បាន​បំបែក​កំណត់ត្រា​ពិភពលោក​រត់​ចម្ងាយ ១០​គីឡូម៉ែត្រ ប្រើ​ថេរវេលា​តិច​បំផុត​នៅ​ទីក្រុង Valencia ប្រទេស​អេ​ស្ប៉ា​ញ​ថ្ងៃអាទិត្យ​ម្សិល​មិញ​នេះ​។

​​បុរស​វ័យ ២៣​ឆ្នាំ​រូប​នេះ​សំរេច​បាន​ថេរវេលា ២៦នាទី ៣៨វិនាទី ដែល​ល្អ​ជាង​កំណត់ត្រា​ចាស់ ៦វិនាទីដែល​ធ្វើ​បាន​ដោយ​អត្ត​ព​លិ​កកេ​ន​យ៉ា Leonard Komon​ កាលពី​ឆ្នាំ​២០១០​។​ ​Joshua Cheptegei ​គឺជា​ម្ចាស់​ជើងឯក​ពិភពលោក​រត់​ចម្ងាយ ១០​គីឡូម៉ែត្រ​ នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​កាល​ពី​ខែ​តុលា​កន្លងទៅ និង​ធ្លាប់​ឈ្នះ​ជើង​ឯក​រត់ ១០​គីឡូម៉ែត្រ Cross Country ពិភពលោក​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​កាលពី​ខែ​មិនា​។ ​កាលពី​ឆ្នាំ​២០១៨ Cheptegei​ ក៏​ធ្លាប់​បាន​បំបែក​កំណត់ត្រា​រត់ ១៥​គីឡូម៉ែត្រ​ផង​ដែរ​នៅ​ប្រទេស​ហូ​ឡង់​ ដោយ​ប្រើ​ពេល ៤១នាទី ៥វិនាទី​៕

អត្ថបទ​៖​នាង សុភា​វុ​ធ