Guangzhou Evergrande​ គ្រង​ជើងឯក​លី​គ​កំពូល​ចិន​លើក​ទី៨

367

បាល់ទាត់៖ ក្រុមបាល់ទាត់ Guangzhou Evergrande​ បាន​ក្លាយ​ជា​ជើងឯក​ក្រប​ខណ្ឌ​លី​គ​កំពូល​ចិន Chinese Super League ជា​លើក​ទី៨ ក្នុង​ប្រវត្តិ​សា​ស្រ​ក្លិប ក្រោយ​យកឈ្នះ​ក្រុម Shanghai Shenhua ០ កាលពី​ថ្ងៃអាទិត្យ​ដែល​ជា​សប្តាហ៍​ចុងក្រោយ​បិទ​រដូវ​កាល​។

​​Wei Shinhao ​ជា​អ្នក​បើក​ការ​នាំ​មុខ​អោយ​ក្រុម​របស់​លោក Fabio Cannavaro​ នៅ​ចុង​វគ្គ​ទី​១ ខណៈ ២​គ្រាប់​ទៀត​សំរេច​បាន​ដោយ Park Ji-Soo និង Ai Kesen​។ ​Guangzhou Evergrande​ បាន​បិទ​បញ្ចប់​រដូវ​កាល ២០១៩ នេះ ដោយ​ឈ្នះ​ក្រុម​លេខ២ Beijing Guoan ២ពិន្ទុ ខណៈ Beijing បាន​យកឈ្នះ Shandong Luneng ២ ថ្ងៃ​ចុងក្រោយ​ដែរ មានន័យថា​ប្រសិន Guangzhou ចាញ់ Beijing នឹង​ជា​ជើង​ឯក​។ ​សូម​បញ្ជាក់​ថា នេះ​ជា​ជើងឯក Chinese Super League លើក​ទី​៨ ក្នុងចំណោម ៩រដូវ​កាល​ចុងក្រោយ​សំរាប់ Guangzhou Evergrande

អត្ថ​ប​ទ៖ នាង សុភា​វុ​ធ