បាក់​រលំ​ការដ្ឋាន​ សាលាឆាន់ ​នៅ​​វត្តប្រាសាទ​គោកចក មនុស្ស១០នាក់ ត្រូវ​បាន​រក​ឃើញ​ ​នឹង​បញ្ជូន​ទៅ​សង្គ្រោះ

52

សៀមរាប ៖ ​គិត​ត្រឹម​ម៉ោង ១៦:២០នាទីនេះ មនុស្សចំនួន១០នាក់​ (រងរបួស៩នាក់)​ ត្រូវ​បាន​រក​ឃើញ​ ​នឹង​បញ្ជូន​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ ​ជា​បន្តបន្ទាប់​ ក្នុង​ឧបទ្ទវហេតុ ​បាក់​រលំ​ការ​ដ្ឋាន​កំពុង​សាង​សង់​ សាលាឆាន់ ​នៅ​ចំណុច​វត្តប្រាសាទ​គោកចក ​ស្ថិតក្នុងភូមិវាល​ សង្កាត់គោកចក​ ក្រុងសៀមរាប​ ​ដោយ​មិនទាន់​ដឹងថា ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ជាប់​នៅឡើយទេ ។

ក្រុមសង្គ្រោះដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ​កំពុងដឹកនាំ ​កម្លាំងចម្រុះ ដោយ​មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ កំពុងធ្វើការកាយ​រុករក​មនុស្ស​ដែល​សង្ស័យ ជាប់​នៅខាងក្រោម ។