Klinsmann ​វិល​មក​ដឹកនាំ​ដំបូង​តែ​បរាជ័យ ខណៈ Bayern Munich ធ្លាក់​ដល់​លេខ៤ ក្រោយ​ចាញ់ Leverkusen ក្នុង​ផ្ទះ​

361
Hertha Berlin 1-2 Dortmund

បាល់ទាត់៖ ​អតីត​កីឡាករ​ជំរើសជាតិ​អាល្លឺម៉ង់ Jurgen Klinsmann​ ដែល​វិល​មក​ដឹកនាំ​លើកដំបូង ​នៅ​ទឹកដី​អាល្លឺម៉ង់​បាន​ត្រឹម​បរាជ័យ​ប៉ុណ្ណោះ​ដោយ Hertha Berlin ចាញ់ Dortmund ១ ក្នុង​ទឹកដី​ខ្លួន​ឯង​។

Hertha Berlin 1-2 Dortmund

​​Dortmund បាន​នាំ​មុខ​មុន ២​គ្រាប់​ដោយ​កីឡាករ​អង់គ្លេស Jadon Sancho នាទី​ទី១៥ និង Thorgan Hazard នាទី​ទី១៧​។ ​មុន​ចប់​វគ្គ​ទី​១ Hertha Berlin ក៏​តាម​បាន​ ១​គ្រាប់​ដែរ​ដោយ Vladimir Darida​ តែ​មិន​គ្រប់គ្រាន់​ឡើយ ដោយ​ក្រុម​ទាំង២ ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ទៀត​នៅ​វគ្គ​ទី២​។ ​ក្រឡេក​មក​ទស្សនា​ ១​គូ​ទៀត​ក្រុម​ភ្ញៀវ Leipzig បាន​លើកទ័ព​ទៅ​យក ​៣​ពិន្ទុ​ពី​ក្រុម​ម្ចាស់ផ្ទះ Paderborn ២ ទាំង​ប្រផិត​ប្រផើយ​។ ​នាំមុខ​មុន ៣​គ្រាប់​សំរាប់ Leipzig ដោយ​កីឡាករ Patrick Schick, Marcel Sabitzer ​និង ​Timo Warner មុន​ពេល​ដែល​ក្រុម​ម្ចាស់ផ្ទះ Paderborn តាម​ពី​ក្រោយ​ ២​គ្រាប់​វិញ​ដោយ Streli Mamba និង Klaus Gjasula​

Bayern Munich 1-2 Bayer Leverkusen

មក​ទស្សនា​គូ​ចុងក្រោយ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich បាន​ខក​ឱកាស​ឡើងឈរ​កំពូល​តារាង​ Bundesliga ក្រោយ​រង​បរាជ័យ​ក្នុង​ផ្ទះ​ខ្លួនឯង​ ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Bayer Leverkusen ក្នុង​សប្ដាហ៍​ទី​១៣​។ ​Leon Bailey បើក​ការ​នាំមុខ​អោយ Leverkusen តាំងពី​នាទី​ទី​១០ មុន​ពេល​ដែល Thomas Mueller តាម​ស្មើ​វិញ​នាទី​ទី​៣៤ តែ​ត្រេកអរ​បានតែ​មួយ​នាទី Leverkusen ក៏​នាំមុខ​សាជាថ្មី​នៅ​នាទី​ទី​៣៥ ដោយ Leon Bailey ដដែល​។ ​ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរ​ធ្វើ​អ្វី​គ្នា​មិន​បាន​ឡើយ ទោះបី​ក្រុម​ភ្ញៀវ​បាត់បង់​កីឡាករ​ម្នាក់​នៅ​ពេល Jonathan Tah​ ទទួល​បាន​កាត​ក្រហម​នៅ​នាទី​ទី៨១ ក៏​ដោយ ខណៈ​ការប្រកួត​បញ្ចប់​ដោយ Bayern Munich ចាញ់ Leverkusen ១ ក្នុង​ទឹកដី​ខ្លួនឯង និង​ជា​បរាជ័យ​លើកដំបូង​ក្រោម​ការដឹកនាំ ​បណ្ដោះអាសន្ន​របស់​លោក Hansi Flick

Bayern Munich 1-2 Bayer Leverkusen

អត្ថបទ​៖​នាង សុភា​វុ​ធ