ក្រុម​រដ្ឋ​អ៊ីស្លាម៖ ​អ្នក​វាយ​ប្រហារ​នៅ​ស្ពាន​​​ក្នុង​ទីក្រុង​ឡុងដ៍​គឺ​ជា​សមាជិក​​របស់​ខ្លួន​

506

អង់គ្លេស៖ កាល​ពី​ថ្ងៃ​សៅរ៍​​កន្លង​ទៅ​​ក្រុម​រដ្ឋ​អ៊ីស្លាម​​បាន​អះ​អាង​ថា ​អ្នក​វាយប្រហារ​នៅ​ស្ពាន​​​ក្នុង​ទីក្រុង​ឡុងដ៍ ​គឺ​ជា​ក្រុម​អ្នក​ប្រយុទ្ធ​​ម្នាក់​ក្នុង​ចំណោម​​ក្រុម​អ្នក​ប្រយុទ្ធ​​របស់​ខ្លួន​។ ​ការ​អះ​អាង​នេះ​ត្រូវ​បាន​​បង្ហោះ​​ផ្សាយ​តាម​​អនឡាញ​​ ដោយ​ទីភ្នាក់ងារ​​ព័ត៌មាន​​អាម៉ាក ជា​បណ្ដាញ​​ទំនាក់ទំនង​​​របស់​ក្រុង​​រដ្ឋ​អ៊ីស្លាម។

សេចក្ដីថ្លែងការណ៍​​ជា​ភាសា​​អារ៉ាប់​បាន​​ឲ្យ​ដឹង​ថា ​​បុរស​ដែល​​​បាន​វាយប្រហារ​​នៅ​ទីក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​អាទិត្យ​គឺ​ជា​អ្នក​ប្រយុទ្ធ​ម្នាក់​របស់​​ក្រុម​រដ្ឋ​អ៊ីស្លាម​ និង​បាន​ធ្វើ​ការ​វាយប្រហារ​​ជា​ការ​ឆ្លើយ​តប ​ទៅ​នឹង​ការ​អំពាវនាវ​​ដោយ​ដាក់​ទៅលើ​ពលរដ្ឋ​ នៃ​បណ្ដា​ប្រទេស​នៃ​ក្រុម​​ចម្រុះ​ដឹក​នាំ​ដោយ​​សហរដ្ឋ​អាមេរិក​។ ក្រុម​នេះ​​មិន​បាន​​ផ្ដល់​​ជា​ភស្តុតាង​​​ណា​មួយ ​ដើម្បី​​គាំទ្រ​​ការ​អះអាង​នេះ​ទេ។ ​បុរស​ដែល​​ត្រូវ​បាន​នគរបាល​អង់គ្លេស​​កំណត់​ថា ​ជា​ជន​វាយប្រហារ​នៅ​ស្ពាន​​​​​ក្នុង​ទីក្រុង​ឡុងដ៍​នេះ​មាន​ឈ្មោះ​​ អូស ស្មានខាន់ អាយុ ២៨ឆ្នាំ​​ត្រូវ​​បាន​ផ្ដន្ទាទោស​​ក្នុង​ឆ្នាំ​​២០១២ ពី​បទ​ភេរវនិយម​ និង​បាន​​ដោះ​លែង​​​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៨ តាម​លក្ខខណ្ឌ​បណ្ដោះ​អាសន្ន​​ដែល​មាន​ន័យ​ថា ​គាត់​ត្រូវ​​​បំពេញ​​លក្ខខណ្ឌ​​ជាក់​លាក់ បើ​ពុំ​​នោះ​សោធ​នឹង​ត្រូវ​កោះ​ហៅ​​មក​ចូល​ពន្ធនាគារ​វិញ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​​អង់គ្លេស​ជា​ច្រើន​បាន​រាយការណ៍​ថា គាត់​កំពុង​​ពាក់​កង​ជើង​អេឡិចត្រូនិក។

អូស ស្មានខាន់ ត្រូវ​បាន​​ផ្ដន្ទាទោស​​ក្នុង​ផ្នែក​មួយ​ នៃ​ក្រុម​អ្នក​មាន​​ទំនាក់ទំនង​​ជាមួយ​ក្រុម​អាល់កៃដា​ ដែល​ត្រូវ​បាន​​ចោទ​ប្រកាន់​ពី​បទ​​លួច​​វាយប្រហារ​​ ទៅ​លើ​គោល​ដៅ​សំខាន់​​ៗក្នុង​នោះ​មាន​ទាំង​អគារ​សភា, ស្ថានទូត​អាមេរិក និង​បុគ្គល​មួយ​ចំនួន​ទៀត​ រួម​មាន​​លោក​នាយករដ្ឋមន្ត្រី​​អង់គ្លេស​ បូរីស ចនសុន បន្ទាប់​មក​លោក​​អភិបាល​​ក្រុង​ឡុងដ៍​ និង​ព្រឹទ្ធបុរស​នៃ​ព្រះវិហារ​​សេនប៉ូល​ក្នុង​ក្រុង​ឡុងដ៍​ និង​បព្វជិត​​សាសនា ២រូប​ទៀត៕​

អត្ថបទ៖ រិទ្ធី