ឧត្ដមសេនីយ៍​អ៊ីរ៉ង់​៖ មី​ស៊ី​ល​របស់​យើង​ដាក់​សំដៅ​ទៅ​​មូលដ្ឋាន​ទ័ព​អាមេរិក​ចំនួន ២១ នៅ​ក្នុង​តំបន់

689

​អ៊ីរ៉ង់៖ ឧត្ដមសេនីយ៍​អ៊ីរ៉ង់​មួយ​រូប​បាន​ព្រមាន​ថា ​ឃ្លាំង​អាវុធ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់ត្រូវ​បាន​ដាក់​គោលដៅ​ ទៅលើ​មូលដ្ឋានទ័ព​អាមេរិក​ចំនួន ២១ នៅ​មជ្ឈិមបូព៌ា​ ហើយ​ប្រទេស​នេះ​បាន​ត្រៀម​សម្រាប់សង្គ្រាម​ ដ៏​ធំ​បំផុត​ប្រឆាំង​នឹង​សត្រូវ​ដ៏​អស្ចារ្យ​បំផុត។​

នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង Bushehr ដែល​រំឭក​ក​ដល់​រយៈពេល ៤០​ឆ្នាំ​ចាប់​តាំង​ពី​ការ​បង្កើត​កង​កំលាំង​ប្រដាប់​អាវុធ​ប៉ា​រ៉ា Basij លោក​ឧត្ដមសេនីយ៍ Allahnoor Noorollahi ក៏បាន​និយាយ​ផង​ដែរ​ថា ​អ៊ីរ៉ង់​មាន​សមត្ថភាព​វាយកម្ទេច​ទីក្រុង Haifa និង Tel Aviv របស់​ប្រទេស​អ៊ីស្រាអែល​ឲ្យ​រាប​ដល់​ដី​។ លោក Noorollahi មាន​តួនាទី​ជាទី​ប្រឹក្សា​ជាន់ខ្ពស់ រហូត​ដល់​មេបញ្ជាការ​ឆ្មាំ​បដិវត្ត​អ៊ីស្លាម​។ សុន្ទរកថា​របស់​លោក​ត្រូវ​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ Bushehr ហើយ​ត្រូវ​បាន​រាយការណ៍​និង​បកប្រែ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​មជ្ឈិមបូព៌ា៕

អត្ថបទ៖ សុខ​មាន