Watford សំរេច​បណ្ដេញ​គ្រូ​បង្វឹក​ចេញពី​តំណែង​ហើយ​ក្រោយ ១៤​ប្រកួត​មាន​តែ ៨​ពិន្ទុ​ឈរ​បាត​តារាង​

215

បាល់ទាត់៖ ​ក្រុមបាល់ទាត់​អង់គ្លេស Watford បាន​សំរេច​ដក​តំណែង​គ្រូ​បង្វឹក​លោក Quique Sanchez ចេញពី​តំណែង​ហើយ​ក្រោយ​បរាជ័យ​នៅ​ទឹកដី Southampton ១ ចុង​សប្ដាហ៍​កន្លងទៅ ធ្វើ​អោយ Watford ១៤​ប្រកួត​មានតែ ៨​ពិន្ទុឈរ​បាត​តារាង English Premier League​

​​នេះ​ជា​លើក​ទី​២ ហើយ​ដែល Watford ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ ក្រោយពី​តែង​តាំង​អោយ​កាន់​តំណែង​ជា​លើក​ទី​២ កាលពី​ខែ​កញ្ញា ពោល​គឺ​ក្រោម​ការដឹកនាំ​របស់​លោក Watford ឈ្នះ​តែ ១​ប្រកួត​គត់​។ ​៨​ពិន្ទុ​ពី​ការប្រកួត ១៤​សប្ដាហ៍ មានតែ​ក្លិប ៤​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ Premier League ដែល​រើ​រួច​ពី​តំបន់កាត់ចោល​។ ​មិនទាន់​មិន​ការប្រកាស​ពី​អ្នក​បន្ត​តំណែង​លោក Sanchez ឡើយ តែ​អតីត​គ្រូ​បង្វឹក Newcastle និង Brighton លោក Chris Hughton​ ទំនងជា​អ្នក​ទទួល​បាន​តំណែង​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ