កូរ៉េខាងជើង៖ កាលពីសប្ដាហ៍មុន ប្រទេសកូរ៉េខាងជើងបានបញ្ជាឱ្យកូរ៉េខាងត្បូង រុះរើអគារទាំងអស់របស់ខ្លួនចេញពីតំបន់រមណីយដ្ឋានភ្នំគុំកាង ដែលជាតំបន់ទេសភាពនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ដែលធ្លាប់ជាកន្លែងនៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េទាំងពីរ។
ខណៈពេលដែលក្រុងព្យុងយ៉ាងនិយាយថា ខ្លួនមានគម្រោងបង្កើតការធ្វើជំនួញ ទេសចរណ៍ផ្ទាល់ខ្លួននៅទីនោះ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានបង្ហាញពីគោលបំណងផ្សេងគ្នាមួយ គឺបង្វែរទីតាំងនោះដែលខ្លួនធ្លាប់បានប្រើទៅជា មូលដ្ឋានកងទ័ពជើងទឹកវិញ។ ព័ត៌មាននេះបង្ហាញពីការចាត់ចំណាត់ការ ទម្លុះទម្លាយមួយផ្សេងទៀតនៅក្នុងការជំរុញរបស់ក្រុងសេអ៊ូល សម្រាប់ការភ្ជាប់ទំនាក់ទំនងផ្សះផ្សាជាមួយប្រទេសជិតខាង នៅភាគខាងជើងរបស់ខ្លួន។ ជាការដាក់ស្រមោលបន្ថែមលើស្ថានការណ៍ គឺកាលកំណត់របស់ទីក្រុងព្យុងយ៉ាង នូវពេលវេលាកំណត់ដំណាច់ឆ្នាំសម្រាប់សហរដ្ឋអាមេរិក ក្នុងការបង្កើតនូវសំណើថ្មីមួយដើម្បីឈានទៅរកការសន្ទនា ដែលបានជាប់គាំងចាប់តាំងពីកិច្ចពិភាក្សាបានបរាជ័យ នៅប្រទេសស៊ុយអែតកាលពីខែតុលា៕
អត្ថបទ៖ សុខមាន