ថវិកាមិត្តរួមអាវុធយោធភូមិភាគទី៥ ចំនួន១០លាន១សែន ត្រូវបានយកមកប្រគល់ជូននាយទាហាដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ​

46

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទីយោធភូមិភាគទី៥ នារសៀលថ្ងៃចន្ទទី២ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូ (មិត្តរួមអាវុធយោធភូមិភាគទី៥)ចុះសួរសុខទុក នាយទាហានព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យពរពី) ចំនួន៥នាក់ ។

នៅក្នុងឱកាសដែលអញ្ជើញចុះសួរសុខទុកដោយផ្ទាល់ចំពោះ នាយទាហាន នាយទាហានរង ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ នាពេលនេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់រវាងថ្នាក់លើនិងថ្នាក់ក្រោម ក៏ដូចជាបង្ហាញឲ្យឃើញនូវការសាមគ្គីភាពរវាងថ្នាក់ដឹកនាំគ្រប់លំដាបថ្នាក់ ដល់នាយ និងពលទាហានដែលមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើជីវភាព សុខទុករបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដោយមិនទុកឱ្យកងកម្លាំងប្រដាប់អាវុធមួយណាឈឺស្លាប់ដោយគ្មានអ្នកមើលថែនោះទេ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ថវិកាចំនួន១០លាន១សែន ដែលប្រមូលនាពេលនេះ គឺបានមកពីការចូលរួមចំណែកអំពីសំណាក់នាយ នាយទាហាន នាយទាហានរងនិងពលទាហាន ក្នុងយោធភូមិភាគទី៥ ដែលមានក្នុងគ្រុបតេឡេក្រាមដែលដាក់ឈ្មោះថា(មិត្តរួមអាវុធយោធភូមិភាគទី៥)គ្រុបមិត្តរួមអាវុធយោធភូមិភាគទី៥ បង្កើតឡើងដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន នាពេលនេះគឺសំដៅឲ្យមានការចែករំលែកនូវថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លាសម្រាប់ជួយសម្រាលបន្ទុកដល់មិត្តរួមអាវុធក្នុងយោធភូមិភាគទី៥ ណាមួយដែលមានជំងឺឈឺស្កាត់ហើយនាំយកថវិកាដែលបានចូលរួមទាំងអស់គ្នាយកទៅជួយឧបត្ថម្ភផ្ទាល់តែម្ដង ។

ជាក់ស្ដែងនៅសៀលល្ងាចនេះលោកឧត្តមសេនីយ៍ទោ ក៏បានចុះទៅសួរសុខទុកនាយទាហាននាយទាហានរង ដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ ចំនួន៥ នាក់ ។
ដែលមាននាមដូចខាងក្រោម
១. លោកឧត្តមសេនីយ៍ត្រី ប្រង សុធី នាយសេនាធិការរង យោធភូមិភាគទី៥ ដែលមានជំងឺធ្ងន់ធ្ងរ ទទួលបានថវិកាឧបត្ថម្ភចំនួន ៧លាន៧សែនរៀល
២.ឧត្តមសេនីយ៍ត្រី តឹប ហូវ នាយករង សាលាពលទាហានទី៥ ទទួលបានថវិកាឧបត្ថម្ភចំនួន៥០ម៉ឺន
៣.វរសេនីយ៍ទោ សេង សុខា ជំនួយការ ការិយាល័យហិរញ្ញវត្ថុ ទទួលបានថវិកាឧបត្ថម្ភចំនួន៦០ម៉ឺន
៤.វរសេនីយ៍ត្រី ប៑ុន សុផល ជំនួយការ ការិយាល័យទី៥ ទទួលបានថវិកា ចំនួន៦៥ម៉ឺន
៥.នាយចំណង់ យ៉ត ចាន់លី ជំនួយការលេខាធិការដ្ឋាន ទទួលបានថវិកាឧបត្ថម្ភ ចំនួន៦៥ម៉ឺន ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ជំនួសអោយឯកឧត្តមមេបញ្ជាការយោធភូមិភាគ ក៏ដូចជាក្រុមគ្រួសារ នាយទាហាន ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យភូមិភាគទី៥ នាថ្ងៃនេះសូមថ្លែងអំណរគុណ ដល់បងប្អូនសប្បុរសជនមិត្តរួមអាវុធនៅក្នុងគ្រុបទាំងអស់ដែលបានចូលរួមនូវថវិកាផ្ទាល់ខ្លួនក្នុងការជួយជ្រុំជ្រែងជួយដល់នាយ នាយទាហានរង ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយលោកឧត្តមសេនីយ៍សង្ឃឹមជឿជាក់លើស្មារតីសាមគ្គីឯកភាពរបស់បងប្អូនក្នុងគ្រុបដើម្បីបន្តនិរន្តរភាពសម្រាប់ជួយដល់នាយទាហានដែលមានជំងឺសម្រាកព្យាបាលនៅថ្ងៃក្រោយទៀត ។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ក៍បានជូនពរអស់លោក លោកស្រី ឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕