KW Cambodia បើក​សាខា និង​អនុសាខា បន្ថែម​នៅ​បាត់ដំបង និង​ខេត្តកណ្ដាល​

571

កណ្ដាល​៖ ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​របស់​អាមេរិក​នៅ​កម្ពុជា KW Cambodia បាន​បន្ដ​បើក​សាខា និង​អនុសាខា​ចំនួន ៣​បន្ថែមទៀត រួមមាន​សាខា KW Cambodia ​ខេត្តបាត់ដំបង និង​អនុសាខា​ក្រុង​តាខ្មៅ និង ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

ពិធី​ប្រកាស​បើក​សាខា និង​អនុសាខា​នេះ ធ្វើឡើង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា និង​ប្រគល់​សិទ្ធ រវាង​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន KW Cambodian ជាមួយ​ប្រធាន​សាខា និង​ប្រធាន​អនុសាខា​ទាំងបី​រូប​។​

លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​គូ​បញ្ជាក់​ថា ខេត្តបាត់ដំបង បាន​ក្លាយជា​សាខា​ខេត្ត​ដំបូង បន្ទាប់ពី​ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​នៅ​ខេត្ត​ចំនួន​៣ មាន​សៀមរាប បាត់ដំបង និង​កំពង់ចាម​។ ប៉ុន្ដែ​ លោក​ផ្ដល់​អាទិភាព​សម្រាប់​អ្នក​ហ៊ាន​ទើប​បាត់ដំបង ទទួលបាន​ឱកាស​បើក​សាខា​មុនគេ​។ ចំណែក​ក្រុង​តាខ្មៅ និង​កៀនស្វាយ គឺជា​តំបន់​ដ៏​មាន​សក្ដានុពល ហេតុនេះ​ការបើក​អនុសាខា​នៅ​ទីនោះ មិន​ពិបាក​ក្នុងការ​រកប្រាក់​ចំណេញ​ឡើយ​។​

ទន្ទឹម​នេះ​ប្រធាន​សាខា និង​អនុសាខា​ទាំង​៣​រូប ដែលជា​សមាជិក KW Cambodia មាន​ជំនឿ​ជាក់​ថា ការទទួលបាន​សិទ្ធ​ដ៏​ពិសេស នឹង​ជំរុញ​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​របស់ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ថែមទៀត​។​

គួរ​បញ្ជាក់ថា មកទល់ពេលនេះ បន្ទាប់ពី​ដំណើរការ​ប្រកួត​ជាង ១​ឆ្នាំ ក្រុមហ៊ុន KW Cambdia បាន​បើក​សាខា និង​អនុសាខា​សរុប​ចំនួន ៨ ហើយ រួមមាន​សាខា​ខណ្ឌទួលគោក​, ខណ្ឌ​ជ្រោយចង្វារ​, ខណ្ឌ​ឬ​ស្សី​កែវ​, ខណ្ឌ​សែន​សុខ និង​សាខា​ខេត្តបាត់ដំបង ខណៈ​អនុសាខា គឺមាន​អនុសាខា​ក្រុង​បាវិត អនុសាខា​ក្រុង​តាខ្មៅ និង​អនុសាខា​ស្រុក​កៀនស្វាយ​៕​