កម្ពុជា​ ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្យុះ​ហយា​ត្រា​អន្តរជាតិ​ ​ដើម្បី​សាសនា​

129

ភ្នំពេញ៖ ​ចាប់ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា រហូតដល់​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៩​នេះ ខេត្តសៀមរាប នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ព្យុះ​ហយា​ត្រា​ជា​អន្តរជាតិ​ធំ​មួយ​ឈ្មោះ Dham Yatra ដែលជា​ព្យុះ​ហយា​ត្រា​ដើម្បី​សាសនា និង​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឥណ្ឌា ដោយមាន​ប្រទេស​ជាច្រើន​ចូលរួម​។​

លោក Dr.S.Sirajudeen តំណាង​ជាន់ខ្ពស់​ប្រតិភូ​ឥណ្ឌា ថ្លែង​បញ្ជាក់​ថា ហេតុផល​ដែល​នាំ​ឲ្យ​មានការ​រៀបចំ​នេះ គឺ​ដើម្បី​ស្វែងរក​សប្បុរស ជន​ខាង​ផ្នែក សាសនា ដើម្បី អោយជួយ​បរិច្ចាគ​ជា​ថវិកា​ជា​ប្រយោជន៍​ដល់​សាសនា​នៅ​កម្ពុជា និង​ដើម្បី​ឲ្យ​កម្ពុជា ដែលជា​ម្ចាស់ផ្ទះ​នៅក្នុង​ឆ្នាំនេះ មានលទ្ធភាព​កសាង​វិហារ​មួយ ដើម្បី​បម្រើ​អោយ ប្រយោជន៍​សង្គម និង​ពុទ្ធសាសនា​។

លោ​កថា​ប្រទេស​ឥណ្ឌា និង​សម្ដេច​សង្ឃ​ឥណ្ឌា ជា​អ្នក​ផ្ដើម​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ និង​បាន​រៀបចំ​ជ្រើស​យក​ទឹកដី​ខេត្ត សៀមរាប​ជាទី​តាំង​ដែល​ត្រូវ​ស្វែងរក​ការសាងសង​ព្រះវិហារ​ធំ​មួយ សម្រាប់​អ្នកមាន ជំនឿ លើ​ព្រះពុទ្ធសាសនា​នៅក្នុង​ពេលខាងមុខ​។​ ​ខាង​ភាគី​ឥណ្ឌា​ក៏បាន​អញ្ជើញ​សប្បុរសជន​ជាច្រើន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដើម្បី​ផ្ដល់​លទ្ធភាព​ក្នុងការ​សម្រេច​គោលដៅ​។

ក្នុង​នោះ ​ក៏​មិន​ខុសពី​ការរួមចំណែក​ជួយ​អភិវឌ្ឍ​កម្ពុជា ឲ្យ​មាន​សន្ទុះ​រីកចំរើន ជាពិសេស​លើ​វិស័យ​សង្គម និង​សាសនា​។ លោ​កថា​ពិធី​នេះ គឺជា​ការរៀបចំ​ទ្វេរ​ភាគី​រវាង​ប្រទេស​ឥណ្ឌា និង​កម្ពុជា​ ​ប៉ុន្តែ​ក៏មាន​ការចូលរួម​ពី​ប្រទេស​ផ្សេងៗ​ផងដែរ​។

ក្រៅពីនោះ​ប្រតិភូ​ឥណ្ឌា ដែល​បានប្រកាស​ខ្លួន​មកជួយ​ស្វែងរក​មូលនិធិ​ដល់​កម្ពុជា ក្នុងការ​ទ្រទ្រង់​លើ​វិស័យ​សាសនា​ក៏​នឹងធ្វើ​ទស្សនកិច្ច​ក្នុង​តំបន់​អង្គរ ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​វប្បធម៌​ដ៏​ល្បី​នេះ​។

គួរ​បញ្ជាក់​ថា ដំណើរ​មកដល់​របស់​ប្រតិភូ​ឥណ្ឌា ត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​លោក​ ​អឿន រតនៈ ជា​អ្នក​ដែល​បានរៀបចំ​ព្រឹត្តិការណ៍​បវរកញ្ញា​អន្តរជាតិ​ធំៗ​ឲ្យ​មក​ប្រកួត​នៅ​កម្ពុជា និង​ធ្លាប់​បញ្ជូន​ស្រី​ស្អាត​កម្ពុជា ឲ្យ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ច្រើនលើក​មកហើយ​៕​