ករណីយុវជនពុលថ្នាំសម្លាប់សត្វល្អិតក្នុងត្រសក់ស្រូវនៅមណ្ឌលជីវិតថ្មីភ្នំបាក់ ស្លាប់កើនដល់២នាក់ អ្នកពុល២៤៥នាក់

109

បន្ទាយមានជ័យ៖ ករណីយុវជនពុលថ្នាំសម្លាប់សត្វល្អិតក្នុងត្រសក់ស្រូវនៅមណ្ឌលជីវិតថ្មីភ្នំបាក់ ស្លាប់កើនដល់២នាក់ អ្នកពុល២៤៥នាក់ ។

មន្ត្រីទទួលខុសត្រូវមណ្ឌលនេះ និងនគរបាលខេត្តបន្ទាយមានជ័យប្រាប់ល្ងាចថ្ងៃទី២ខែធ្នូឆ្នាំ២០១៩ថា ចាប់គិតពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ ករណីយុវជន យុវនារីនៅមណ្ឌលកែប្រែជីវិតថ្មីភ្នំបាកភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ អ្នកពុលកើនដល់ចំនួន២៤៥នាក់/ ស្រី២៣នាក់។ ក្នុងនោះ ធ្ងន់ធ្ងរជាង៤០នាក់ ។

ជាងនេះទៅទៀត ក្នុងនោះមានអ្នកស្លាប់កើនដល់ចំនួន២នាក់ដែល ពុលថ្នាំសម្លាប់សត្វល្អិតក្នុងផ្លែត្រសក់ស្រូវខ្ចីផលិតផលនាំចូលពីប្រទេសវៀតណាម។

ជនរងគ្រោះស្លាប់ដោយពុលមាន១.ឈ្មោះឡុងកែវពិសិដ្ឋ.ភេទប្រុស.អាយុ៣២ឆ្នាំលំនៅនៅភូមិព្រៃកាត់សង្កាត់តាក្តុល.ក្រុងតាខ្មៅ.ខេត្តកណ្តាល ស្លាប់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា.ជប៉ុន.មង្គលបូរីនៅម៉ោង២ រសៀលថ្ងៃទី១ខែធ្នូ និង២.ឈ្មោះ.សម.សូរីម.ភេទប្រុស.អាយុ៣០ឆ្នាំ.រស់នៅភូមិលេខ៦.សង្កាត់ទួលស្វាយព្រៃ៣ ខ័ណ្ឌចម្ការមនរាជធានីភ្នំពេញ បានស្លាប់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីខេត្តបន្ទាយមានជយ័.នៅម៉ោង៨និង១០នាទីយប់ថ្ងៃ១ខែធ្នូឆ្នាំ២០១៩។

ក្រុមគ្រួសារបានមកយកសាកសពទាំងពីរនាក់ខាងលើនេះទៅធ្វើបុណ្យនៅស្រុកកំណើតហើយ ។

បើតាមគ្រូពេទ្យនិងលោកហេង គឹមស៊ត , លោកវេជ្ជបណ្ឌិតចេ ពិចិត្តជាអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ជារួមជនរងគ្រោះបានធូរស្រាលបណ្តើរហើយមកទល់ល្ងាចថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៩ ។

ប៉ុន្តែ បានសោកស្តាយចំពោះការស្លាប់របស៉ជនរងគ្រោះដែលមានសារជាតិពុលខ្លាំងក្លាពេក ហើយការសង្គ្រោះមិនបានក្នុងរយះពេលមុន៧២ម៉ោង ក្រោយពីពុល។

សូមបញ្ជក់ថា ការពុលនេះ ជនរងគ្រោះមានអាក្ការៈជនរងគ្រោះ មានក្អួតចង្អោរ រាគរូស តឹងទ្រូងថប់ដង្ហើម វិលមុខ ទន់សន្លាក់ដៃជើង ជាដើមហើយអ្នកសង្គ្រោះបានអោយខ្លឹមស ស្ករស និងបន្តោងសេរ៉ូម។

សូមរំលឹកថា យុវជន យុវនារីទទួលអប់រំបន្សាបគ្រឿងញៀននៅមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់នេះមានចំនួន៨៣៣នាក់។

ក្នុងនោះជិត៣០០នាក់បាននាំគ្នាហូបផ្លែត្រសក់ស្រូវខ្ចីដូចរាល់ថ្ងៃ។ ប៉ុន្តែ ពីថ្ងៃទី៣០ខែវិច្ឆិកាដល់ថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៩មក យុវជនជិត៣០០នាក់បានពុលនឹងប្រើថ្នាំគីមីសម្លាប់សត្វល្អិតដែលប្រើហួសប្រមាណក្នុងផ្លែត្រសក់ស្រូវនាំចូលពីប្រទេសវៀតណាមនោះ៕