វិស័យ​សេវាកម្ម​នឹង​ហក់​ឡើង​ខ្ពស់​នៅ​ឆ្នាំ​២០១៩​នេះ​

77

ភ្នំពេញ៖ ​វិស័យ​សេវាកម្ម​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ត្រូវ​បាន​វាយ​តម្លៃថា នឹង​សម្រេចបាន​កំណើន​ខ្ពស់ ៦,% ខ្ពស់​ជាង​ឆ្នាំ​២០១៨ ដែល​គាំទ្រ​ដោយ​ការ​កើនឡើង​ខ្ពស់​នៃ​វិស័យ​អចលនទ្រព្យ រួមជាមួយ​កំណើន​ល្អប្រសើរ​នៃ​វិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​។​

​​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើង​ក្នុងជំនួប គណៈប្រតិភូ​សម្ព័ន្ធ​ពាណិជ្ជករ​ចិន​ទាជីវ​សកល និង​ថ្នាក់ដឹកនាំ​នៃ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​ថា ពាក់ព័ន្ធ​វិស័យ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​ធំៗ​រួមមាន វិស័យ​ឧស្សាហកម្ម កសិកម្ម ក្នុងនោះ​វិស័យ​សេវាកម្ម ជា​វិស័យ​មួយ​បាន​ចូលរួមចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច​យ៉ាងខ្លាំង​ក្លា​។

ទាក់ទង​នឹង​កំណើន​នេះ វិស័យ​អចលនទ្រព្យ ត្រូវបាន​ប៉ាន​ស្មានថា នឹង​សម្រេចបាន​កំណើន ៩,% ខ្ពស់ជាង​ឆ្នាំ​២០១៨ គឺ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការកើនឡើង​ខ្ពស់​នៃ​ឥណទាន ទៅលើ​វិស័យ​អចលនទ្រព្យ និង​កម្ចី​ទិញ​ផ្ទះ ព្រមទាំង​ចំណូល​ពន្ធ​អាជីវកម្ម​លើ​អចលនទ្រព្យ​។

ជារួម​ការកើនឡើង​នៃ​វិស័យ​អចល​ទ្រព្យ ត្រូវបាន​ជំរុញ​ដោយ​សកម្មភាព​ប្រតិបត្តិ​ការទិញ​-​លក់​ដីធ្លី ដែល​បានធ្វើ​ឲ្យ​ថ្លៃ​ដី ជាពិសេស​នៅ​បណ្តា​ខេត្ត​តំបន់​មាត់សមុទ្រ​និង​ព្រំដែន​បាន​កំពុង​កើន​ឡើងជា​គំហុក​ខណៈដែល​លំនៅឋាន​ថ្លៃ​ទាប និង​មធ្យម អាគារ​ពាណិជ្ជកម្ម និង​ការិយាល័យ​នៅតែ​បន្ត​ការល្អប្រសើរ​។​

ក្រៅពី​វិស័យ​អចលនទ្រព្យ វិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន ត្រូវបាន​ប៉ាន់​ស្មានថា នឹង​សម្រេចបាន​កំណើន​អត្រា ៥,% ថមថយ​បន្តិច​ពី​ឆ្នាំ​២០១៨ ដោយសារ​ការកើនឡើង​យឺត​ចំពោះ​ភ្ញៀវទេសចរ​អន្តរជាតិ ជាពិសេស​ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​ក្រៅពី​ជនជាតិ​ចិន នៅក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៩​នេះ ក្រៅពីនេះ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត នៅ​ប្រទេស​កម្ពុជា​ត្រូវបាន​ធ្លាក់ចុះ ខណៈ​ភ្ញៀវទេសចរ​មក​ធ្វើ​ធុរកិច្ច​បាន​កើនឡើង​។​

​​​ពាក់ព័ន្ធ​នឹង​វិស័យ​សេវា​កម្មនេះ នៅក្នុង​ឆ្នាំ​២០២០ ខាងមុខ វិស័យ​សេវាកម្ម​ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​កំណើន​ថមថយ​ក្នុង​រង្វង់ ៦,% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដោយសារតែ​ការរំពឹង​កំណើន​ថមថយ​នៃ​វិស័យ​អចលនទ្រព្យ មក​ត្រឹម​រង្វង់ ៨,% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ មាន ៩,% ដោយមាន​និន្នាការ​ដូចគ្នា​ទៅ​និង​វិស័យ​សំណង់​។ តែ​ទោះបីយ៉ាងណា វិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន ត្រូវបាន​ប៉ាន់​ស្មានថា នឹង​សម្រេចបាន​កំណើន​ប្រហាក់ប្រហែល​ក្នុង​ឆ្នាំ​២០១៩ ដោយមាន​អត្រា ៥,%​ផងដែរ​ ៕​