កីឡាករ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពេល​ប្រកួត​ជាមួយ​ម៉ាឡេស៊ី​ចុងក្រោយ និង​សុំ​ឲ្យ​អ្នកគាំទ្រ​បន្ត​លើក​ទឹក​ចិត្ត​

4421

បាល់ទាត់៖ ក្រោយ​ចាញ់​សហភាព​មី​យ៉ាន់​ម៉ា ១​ទល់នឹង​២ កីឡាករ​កម្ពុជាបាន​ប្តេជ្ញា​ថា ត្រូវតែ​ឈ្នះ​ការ​ប្រកួត​ចុងក្រោយ​ជាមួយ​ម៉ាឡេស៊ីថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​។​

កីឡាករ អន ចាន់​ប៉ូ​លី, អ្នក​ស៊ុត​បញ្ចូល​ទី ស៊ិន សុ​ផា​ណាត់ និង​កីឡា​ខ្សែប្រយុទ្ធ ​រ៉ឹង ប៊ុន​ហៀ​ង បាន​ប្រាប់ ទូរទស្សន៍​បាយ័ន ក៏ដូចជា​ប៊ី​ធី​វី​ថា ការប្រកួត​ប្រកួត​ជាមួយ​ម៉ាឡេស៊ីត្រូវតែ​ឈ្នះ ហើយ​សុំ​ឱ្យ​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​គាំទ្រ​ពី​ចម្ងាយ​។ ​ឆ្លងកាត់​ ៣ប្រកួតកម្ពុជាស្មើ​ជាមួយ​ហ្វ​លី​ពី​ន ១​ទល់នឹង​១, ឈ្នះ​ទី​ម័​រ​ខាងកើត ៥​ទល់នឹង​០ និង​ចាញ់មី​យ៉ាន់​ម៉ា​ម្សិលមិញ ១​ទល់នឹង​២ ហើយ​ពេលនេះ​កំពុង​ឈរ​នៅ​លេខ​២​។ បើ​ឈ្នះ​ម៉ាឡេស៊ី មានឱកាស​ឡើង​ច្រើន​៕

អត្ថបទ៖ គង់ ហួន