ចិន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើក​ដំបូង​ប្រឆាំង​អាមេរិក​ដើម្បី​ឆ្លើយ​តប​នឹង​ការ​គាំទ្រ​បញ្ហា​នៅ​ហុងកុង

638

ចិន៖ ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​អង្គ​ការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ​រួម​ទាំង​អង្គការ​មូលនិធិ​ជាតិ​ដើម្បី​ប្រជាធិ​បតេយ្យ​ (NED) ​និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch ដើម្បី​ជា​ការ​សងសឹក​ចំពោះ​សហរដ្ឋអាមេរិក​ ដែល​បាន​អនុម័ត​ច្បាប់​គាំទ្រ​ក្រុម​បាតុករ​ហុងកុង​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក Hua Chunying មិនបាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ការ​ដាក់​ទណ្ឌកម្ម​ ឬ​ការ​បង្ហាញ​ថា ​តើ​ប្រតិបត្តិការ​របស់​ក្រុម​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ​ទាំងនោះ នឹង​ត្រូវ​រង​ផល​ប៉ះ​ពាល់​យ៉ាង​ដូច​ម្ដេច​នៅ​ក្នុង​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត ​ដែល​អង្គការ​ជាច្រើន​រក្សា​ការិយាល័យ​ក្នុង​តំបន់​ ដើម្បី​អនុវត្ត​ការងារ​ដែល​ទាក់ទង​នឹង​ប្រទេស​ចិន​។ លោកស្រី​ Hua បាន​និយាយ​ថា ​ប្រទេស​ចិន​ក៏​នឹង​ផ្អាក​ដំណើរ​ទស្សនកិច្ច​សម្រាក ​និង​ស្រោចស្រង់​នៅ​ហុងកុង​តាម​នាវា​ និង​យន្តហោះ​យោធា​អាមេរិក​ផង​ដែរ​ ដោយ​លោកស្រី​បាន​បន្ថែម​ថា ​ប្រទេស​ចិន​អាច​នឹង​ចាត់វិធានការ​សងសឹក​បន្ថែម​ទៀត​។

ការ​អត្ថាធិប្បាយ​ទាំងនោះ​គឺជា​ការព្រមាន​យ៉ាង​ចាស់ដៃ​ ចំពោះ​អង្គការ​នានា​ដែល​ចិន​មើល​ឃើញ​ថា ​មាន​សម្ព័ន្ធ​ភាព​នឹង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ការ​បើក​ឆាក​ប្រយុទ្ធ​ នូវ​អ្វី​ដែល​ទីក្រុង​ប៉េកាំង​បាន​សន្យា​ថា ​នឹង​សងសឹក​ដោយ​បង្ខំចិត្ត​ទល់នឹង​សហរដ្ឋអាមេរិក ​ចំពោះ​ច្បាប់​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ​ហុងកុង​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​អាមេរិក និងបាន​ចុះហត្ថលេខា​ឲ្យ​ក្លាយ​ជា​ច្បាប់​ដោយលោក Donald Trump កាលពី​សប្ដាហ៍​មុន​៕

អត្ថបទ៖ សុខ​មាន