បណ្ដា​មេដឹកនាំ​អង្គការ​ណា​តូ​ដែល​ជួប​ជុំគ្នា​នៅ​ទីក្រុង​ឡុង​ដ៍​ត្រៀម​ខ្លួន​ទប់​ទល់​កំហឹង​របស់​លោក ​Trump

580
រូបឯកសារ

អង់គ្លេស៖ បណ្ដា​មេដឹកនាំ​អង្គការ​ណា​តូ​ដែល​មក​ជួប​ជុំ​គ្នា ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​សម្ព័ន្ធ​ភាព​នេះ​នៅ​ទីក្រុង​ឡុង​ដ៍​ ប្រឈម​ទៅ​នឹង​បញ្ហា​ប្រកួត​ប្រកួតប្រជែង​ជាច្រើន​ រួម​ទាំង​ភាព​មិន​ប្រាកដ​ប្រជា​ចំពោះ​អ្វី​ប្រធានាធិបតី​ Donald Trump ​អាច​នឹង​ធ្វើ​។

លោក Trump បាន​បើក​កិច្ចប្រជុំ​កំពូល​អង្គការ​ណា​តូ​កាលពី​ឆ្នាំមុន​ ដោយ​ដាក់​គំនាប​ការ​បណ្ដេញ​សមាជិក​ ដែល​មិន​បំពេញ​តួនាទី​របស់​ខ្លួន ​ព្រោះតែ​ការ​មិន​ព្រម​បង់ថ្លៃ​ចំណាយ​បន្ថែម​ ទៅលើ​ថវិកា​ការពារ​ជាតិ​របស់​ពួកគេ ​និង​ការ​ប៉ះទង្គិច​ពាក្យសម្ដី​ជាមួយ​ប្រទេស​អាល្លឺម៉ង់​ ព្រោះតែ​ជាប់​ជា​ចំណាប់​ខ្មាំង​របស់​ប្រទេស​រុស្ស៊ី​។ នៅ​ឆ្នាំនេះ​លោក Trump ស្ថិត​នៅ​ក្រោម​សម្ពាធ​ថ្មីនៃយុទ្ធនាការ​បោះឆ្នោត​ឆ្នាំ២០២០ បាន​ចាប់ផ្ដើម​ហើយ​ លោក​ត្រូវ​ប្រឈម​នឹង​ការសាកសួរ​ពី​ការចោទប្រកាន់​ទម្លាក់​តំណែង ដែល​ចាប់ផ្ដើម​ដំណាក់កាល​បន្ទាប់​របស់​ខ្លួន ​នៅ​ចំពោះ​មុខ​គណៈកម្មការ​នីតិកម្ម​រដ្ឋសភា​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២ នៃ​កិច្ចប្រជុំ​របស់​អង្គការ​ណា​តូ ។​

ក្រុម​អ្នកឃ្លាំមើល​របស់​អង្គការ​ណា​តូ​និយាយ​ថា ​ការ​ព្រួយបារម្ភ​ស្ថិត​នៅ​ត្រង់​ថា ​ការ​ប្រមូល​ផ្តុំ​មេដឹកនាំ​ពិភព​លោក​លើក​នេះ​ នឹង​បង្ហាញ​ឲ្យ​ឃើញ​វេទិកា​អន្តរជាតិ​មតិ​ខ្វែង​គ្នា ​សម្រាប់​ប្រធានាធិបតី​អាមេរិក ដែល​បណ្ដោយ​ឱ្យ​មាន​ការ​វាយ​លុក​យ៉ាង​ខ្លាំង​ជា​បន្តបន្ទាប់​ទៀត ទៅលើ​ក្រុម​សមាជិក​ណា​តូ​ដើម្បី​ដាក់​សម្ពាធ​លើ​ការ​គាំទ្រ​ ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​របស់​លោក​៕

អត្ថបទ៖ សុខ​មាន