គ្រូ U23 Watford ឡើង​មក​ដឹកនាំ​ក្រុម​ធំ​បណ្ដោះ​អាសន្ន​សិន​ ក្រោយ Quique Sanchez ត្រូវ​បាន​បណ្ដេញ​ចេញ​

186

បាល់ទាត់៖ គ្រូ​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ Watford លោក Hayden Mullins នឹង​ឡើង​មក​ដឹក​នាំ​ក្រុម​ធំ​បណ្ដោះ​អាសន្ន​សិន បន្ទាប់ពី​ការ​ដក​តំណែង​លោក Quique Sanchez​។ ​លោក Mullins នឹង​ជា​អ្នក​នាំ​ក្រុម​នៅ​ពេល Watford ធ្វើដំណើរ​ទៅ​ជួប​ក្រុម​លេខ​២ ក្នុង​តារាង Leicester City រាត្រី​ថ្ងៃ​ពុធ​នេះ​ក្រប​ខណ្ឌ English Premier League​

​​លោក Sanchez អស់​តំណែង​ក្រោយ​បរាជ័យ​នៅ​ទឹកដី Southampton ១ ចុង​សប្ដាហ៍​កន្លងទៅធ្វើ​អោយ Watford ១៤ប្រកួត​មានតែ ៨ពិន្ទុ​ឈរ​បាត​តារាង English Premier League​។ ​នេះ​ជា​លើក​ទី២ ហើយ​ដែល Watford ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ ក្រោយពី​តែងតាំងអោយ​កាន់​តំណែង​ជា​លើក​ទី​២ កាលពី​ខែ​កញ្ញា ពោល​គឺ​ក្រោម​ការដឹកនាំ​របស់​លោក Watford ឈ្នះ​តែ ១ប្រកួត​គត់​។ ​៨ពិន្ទុពី​ការប្រកួត ១៤​សប្ដាហ៍ មានតែ​ក្លិប ៤​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ Premier League ដែល​រើ​រួច​ពី​តំបន់​កាត់ចោល​។ ​មិនទាន់​មិន​ការប្រកាស​ពី​អ្នក​បន្ត​តំណែង​លោក Sanchez ឡើយ តែ​អតីត​គ្រូ​បង្វឹក Newcastle និង Brighton លោក Chris Hughton​ ទំនងជា​អ្នក​ទទួល​បាន​តំណែង​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ