អ្នក​ជំនាញ​ខ្មែរ​៣​រូប រួមគ្នា​ចែករំលែក​ និង​ដោះស្រាយ​បញ្ហា​អាជីវកម្ម​លក់​ផលិតផល​ក្នុងស្រុក​

435

ភ្នំពេញ៖ ក្រោម​គំនិត​ផ្ដួចផ្ដើម ​របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បង្កើត​កម្មវិធី Executive Talk ដើម្បី​ផ្តល់​ជា​វេទិកា​សម្រាប់​ក្រុមហ៊ុន​នានា ឬ​ធុរកិច្ច​ថ្មីៗ បង្ហាញ​ពី​សក្ដានុពល​នៃ​អាជីវកម្ម​។

នៅ​ព្រឹក​ថ្ងៃនេះ ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​ចំនួន ៣​រូប បាន​ជួបជុំគ្នា​ដើម្បី​រំលែក​បទពិសោធន៍ ក៏ដូចជា​ផ្លាស់ប្តូរ​យោបល់​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ការធ្វើ​អាជីវកម្ម​។​

កម្មវិធី Executive Talk នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​ផលិតផល​ក្នុងស្រុក កាលានុវត្តនភាព ឧបសគ្គ និង​កត្តា​ផ្សេងៗ​” ដែលមាន​ការចូលរួម​ដោយ​វាគ្មិន​ជា​ម្ចាស់​សហគ្រាស​កែច្នៃ​ផលិតផល​ក្នុងស្រុក​ឲ្យ​ទៅជា​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា​សាប៊ូ គ្រឿង​ថែរក្សា​សក់​, ភេ​ស​ជ្ជះ​ប្រភេទ​ស្រា​ធ្វើ​ពី​ផ្លែ​មៀន និង​អាជីវកម្ម​តម្បាញ​។​

​​នៅ​ក្រោយ​កម្មវិធី​នេះ ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) បានក​មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត​មាន ប៊ី​ធី​វី ថា ការបើក​អាជីវកម្ម​លក់​ផលិតផល​ល​ក្នុងស្រុក មាន​សារៈ​ណាស់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សង្គម​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន តាមរយៈ​ការបង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​លើកស្ទួយ​ជីវភាព កសិករ និង​សិប្បករ​ខ្មែរ​នៅតាម​សហគមន៍ ដែល​ធ្វើ​ការដាំដុះ​នូវ​វត្ថុធាតុដើម ហើយ​នេះ​គឺជា​កត្តា​លិ​ករ​មួយ​យ៉ាងសំខាន់​ក្នុងការ​ជម្រុញ​វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។

​​នៅក្នុង​កម្មវិធី​នាឱកាស​នេះ ម្ចាស់​អាជីវកម្ម​ទាំង​៣​ខាងលើ បាន​អះអាងថា ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​ឈាន​ទៅមុខ​បន្តទៀត ជាពិសេស​ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​ឲ្យ​កាន់តែ​ល្អប្រសើរ អ្នក​ផលិត អ្នកលក់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ គុណភាព និង​សុវត្ថិភាព​-​ល​ដើម្បី​រួមចំណែក​ក្នុងការ​ជំរុញ​ឲ្យ​ការផ្តល់ និង​ប្រើប្រាស់​មានការ​កើនឡើង​ប្រកបដោយ​ទំនុកចិត្ត​៕​