រដ្ឋសភា​សម្រេច​ទទួល​យក​សេចក្តីព្រាងច្បាប់​ធានា​ ទូទាត់​គម្រោង​ផលិត​អគ្គិសនី​នៅ​ខេត្ត​ចំនួន​៤

266

ភ្នំពេញ ៖ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា បានសម្រេច​អនុម័ត​ទទួល​សេចក្តីព្រាងច្បាប់ ​ធានា​ទូទាត់ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ​នៅតាម​បណ្តា​ខេត្ត​ចំនួន​៤​។

នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ ​សម្តេច ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​៦ ​ដែលជា​សំណើ របស់​រាជរដ្ឋាភិបាល​ ប្រគល់ជូន​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា​ពិនិត្យ ​និង​សិក្សា​។

សេចក្តីព្រាងច្បាប់ ដែលជា​សំណើ​របស់​រាជរដ្ឋាភិបាល​សុំ​រដ្ឋសភា​អនុម័ត​ ដែលមាន​ចំនួន​៦ ក្នុង នោះ​មាន​ខេត្ត​ចំនួន​៤ ​នឹងមាន​គម្រោង​សាងសង់​ស្ថានីយ​ ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ទី​១សេចក្តីព្រាងច្បាប់ ​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ឱ្យ​ក្រុមហ៊ុន ហ្គ្រី​ន សឺ ស្តែ​ន​ណេ​ប៊​ល​ វេន​ឈ័​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ​ដើរ​ដោយ​ពន្លឺ ព្រះអាទិត្យ អានុភាព​២០​មេ​ហ្គា​វ៉ា​ត់ ​នៅ​ខេត្តស្វាយរៀង​។ សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល ឱ្យ​ក្រុមហ៊ុន រ៉ា​យ ផៅ​វ័រ សឹ​ប​ផ្លា​យ ឯ​.​ក សម្រាប់​គម្រោង​សាងសង់ ស្ថានីយ​ផលិត​អគ្គិសនី ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ ​នៅ​ខេត្តបន្ទាយមានជ័យ​។​ សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល ​ឱ្យ​ក្រុមហ៊ុន រ៉ា​យ​សិន អេ​នើ​ជី (​ខេ​ម​បូ​ឌា​) បាត់ដំបង ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺ​ព្រះ អាទិត្យ អានុភាព ៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង​។ សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការ ធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក អ៊ី​ន​ហ្វី​នី​ត ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ​អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់​។​

ក្រៅពីនេះ មាន​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​រដ្ឋា​ភិ បាល នៃ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ធី​អេស​ប៊ី​ភី សេកុង ផៅ​វ័រ អ៊ែន មី​នើ​រ៉​ល ខម​ភេ​នី លី​មី​ធី​ត និង​សេកុង សឺ​មម័ល ផៅ​វ័រ ផ្លេ​ន ខម​ភេ​នី លីមីត​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

ក្រោយពី​ការពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ទាំង​៦​នេះ​រួចហើយ គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា នឹងធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ​ដើម្បី​សម្រេច​ថា​ត្រូវ​ដាក់​ជូន​សម័យប្រជុំ ​ពេញអង្គ​រដ្ឋសភា ធ្វើការ​ពិភាក្សា និង​អនុម័ត​៕