កីឡាករ Eden Hazard រង​របួស​ធ្ងន់​នឹង​មិន​អាច​បង្ហាញខ្លួន​បាន​ក្នុង​ជំនួប El Clasico

386

បាល់ទាត់៖ កីឡាករ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក Eden Hazard នឹង​មិន​អាច​បង្ហាញខ្លួន​ជាមួយ Real Madrid បាន​ឡើយ​ក្នុង​ជំនួប El Clasico​ នា​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ខាងមុខនេះ ដោយសារតែ​បញ្ហា​របួស​របស់​គេ​។

យ៉ាង​ណាក្តីបើ​តាម​ការ​រាយការណ៍​បឋម​ របស់​សារព័ត៌មាន​អេ​ស្ប៉ា​ញ COPE បាន​ឱ្យ​ដឹង​ថា ដំបូង​ឡើយ​ស្ថាន​ភាព​របួស​របស់ Hazard ត្រូវ​បាន​គេ​រំពឹង​ថានឹង​អាច​ជា​សះស្បើយ និង​អាច​ត្រឡប់​ចូល​ទីលាន​វិញ​ដោយ​ចំណាយ​ពេល​តែ​ជាង ១​សប្ដាហ៍​ប៉ុណ្ណោះ​សម្រាប់​ព្យាបាល តែ​យ៉ាង​ណាក្តីបើ​តាម​ការ Update ចុង​ក្រោយពី​ស្ថានភាព​របួស​របស់​គេ គឺ​មានស​ភាព​ធ្ងន់ធ្ងរ​ជាង​ការ​គិត​។​ គួរ​បញ្ជាក់​ថា Hazard បាន​រង​របួស​ក្នុង​ជំនួប Champions League ទល់នឹង PSG ក្រោយ​ការ​ប្រជែង និង​ប៉ះទង្គិច​ជាមួយ Thomas Munier មុន​ពេល​ដែល​ត្រូវ​បាន​ផ្លាស់ប្ដូរ​ចូល​ជំនួស​ដោយ Bale នៅ​នាទី​ទី​៧០​៕

អត្ថបទ៖ មេសា