Everton បណ្ដេញ Marco Silva ចេញ​ពី​តំណែង​ ខណៈ​ David Moyes​ ជា​បេក្ខភាព​ដឹក​នាំ​បន្ត​

458
លោក Marco Silva

បាល់ទាត់៖ ក្លិប​ Everton បាន​ប្រកាស​ជា​ផ្លូវការ​ពី​ការ​បណ្ដេញ​លោក Marco Silva ចេញពី​តំណែង​បន្ទាប់​ពី​ការ​បរាជ័យ​ទក់​សាច់ ​៥២​ ទល់នឹង​ក្រុម Liverpool ក្នុង​ជំនួប Merseyside កាលពី​រាត្រី​ថ្ងៃ​ពុធ​កន្លង​ទៅ​។ លោក Silva បាន​ដឹកនាំ​ក្រុម​ដុនដាប​ខ្លាំង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ បន្ទាប់ពី​ស្វែង​រក​បាន​ជ័យ​ជម្នះ​តែ ១​ប្រកួត​គត់​ក្នុងចំណោម​ការប្រកួត ​៦​លើក​ចុងក្រោយ​នៅ Premier League​

​លោក David Moyes​

បរាជ័យ​លើក​ចុង​ក្រោយ​ទល់នឹង Liverpool នេះ​បាន​រុញ​ឲ្យ​ក្រុម Everton ធ្លាក់​ទៅ​ដល់​តំបន់​កាត់​ចោល​ ពោល​គឺ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១៨ ​ដែល​មាន​ត្រឹមតែ​ ១៤​ពិន្ទុ​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត ​១៥​លើក​កន្លង​ទៅ​។ ​អាច​ចាត់ទុកថា ​ជា​រឿង​ចៃដន្យ​មួយ​ដែរ​សម្រាប់​ក្លិប​​នេះ ខណៈ​ដែល​គ្រូ​បង្វឹក​ចាស់​របស់​ក្លិប​គឺ​លោក Ronald Koeman ក៏​ត្រូវ​បាន​ក្លិប​​បណ្ដេញ​ចេញពី​តំណែង ​ក្រោយ​បរាជ័យ​ ៥២ ​ដូចគ្នា​ជាមួយ​ក្លិប​ Arsenal កាលពី​ខែ​តុលា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​។ ដោយ​ឡែក​បើ​តាម​ប្រភព​នានា បេក្ខភាព​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​មក​ជំនួស​កៅអី​របស់​លោក Marco Silva នោះគ្មាន​អ្នក​ណា​ផ្សេង​ឡើយ​ក្រៅ​តែ​ពី​លោក David Moyes ដែល​ជា​អតីត​គ្រូ​បង្វឹក Manchester United ហើយក៏​ជា​អតីត​គ្រូ​បង្វឹក Everton ផង​ដែរ​ចន្លោះ​ពី​ឆ្នាំ២០០២​-​២០​១៣៕

អត្ថបទ៖ មេសា