សម្តេច​តេ​ជោ​ អំពាវនាវ​សប្បុរសជន​ចូលរួម​ថវិកា​ ដើម្បី​អភិវឌ្ឍន៍​មន្ទីរពេទ្យ​កាល់​ម៉ែត​ ឡើង​ដល់​ជាង​១០០​ លាន​ដុល្លារ​ហើយ

396

 

ភ្នំពេញ ៖ តាមរយៈ​ហ្វេស​ប៊ុ​ក​ ផ្លូវការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ព្រឹក​នេះ​ សម្តេច​ បាន​ជម្រាប​ជូន​ដល់​បងប្អូន​ជនរួមជា តិ​ជា​ទី​គោរព​ស្រឡាញ់​ថា​ ចំណូល​ដែល​សប្បុរសជន​ចូលរួម​ដើម្បី​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់​ម៉ែត ​រហូត​មកដល់​ ព្រឹក​ថ្ងៃទី​៦​ ខែធ្នូ ​ឆ្នាំ​២០១៩​នេះ​ មាន​ចំនួន​70,191,994​ ដុល្លារ​និង​ប្រាក់រៀល​ ចំនួន​32,110000​រៀល​ហើយ។

បើ​គិត​ទាំង​ថវិកា​៣០​លាន​ដុល្លារ​របស់​រាជរដ្ឋាភិបាល​ផង​ចំនួន​ទឹកប្រាក់​ឡើងដល់​ជាង​១០០​លាន​ ដុល្លារ​ដែល​ធ្វើ​ឱ្យ​យើង​មានលទ្ធភាព រៀបចំ​មន្ទីរពេទ្យ​កាល់​ម៉ែត​ឱ្យក្លាយ​ ទៅជា​មជ្ឈមណ្ឌល​ពហុបច្ចេកទេស​ សម្រាប់​ការពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​ យើង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។​

សម្តេច​ ក៏​សូម​អរគុណ​ចំពោះ​សប្បុរសជន​ទាំង​អស់​ដែល​ចូលរួម​បរិច្ចាគ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​តប​តាម​ ការអំពាវនាវ​រប​ស់ស​ម្តេច​។​ សម្តេច​ បញ្ជាក់ថា ឈ្មោះ​សប្បុរសជន​នឹង​ផ្សាយ​ជូន​តាមរយៈ​ហ្វ្រេស​ញ៉ូ​។

សូម​បញ្ជាក់ថា ការដែល​នាំ​អោយ​ប្រមុខ​រាជរដ្ឋាភិបាល​ចាប់អារម្មណ៍ ​ចង់​ធ្វើ​ទំនើបកម្ម​មន្ទីរ​មួយ​នេះ​អោយ​កាន់តែ​ទំនើប​ដើម្បី​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ​និង​ជា​ទំនុក​ចិត្ត​របស់​មហាជន​ដូច​បណ្តា​ប្រទេស​ជឿនលឿន​ដទៃទៀត ​ខណៈ​សម្តេច​ បាន​អញ្ជើញ​ទៅ​កំដរ​ម្តាយ​ក្មេក​របស់​សម្តេច​ដែល​សំរាក​ព្យាបាល​ជំងឺ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ កាលពី​ជិត​កន្លះ​ខែ​មុន ​នេះហើយ​បាន​មើលឃើញ​ដោយផ្ទាល់​អំពី​តម្រូវការ​ជា​ចាំបាច់​ដែល​ត្រូវតែ​ធ្វើ​ទំនើបកម្ម​របស់​មន្ទីរ​ពេទ្យ​ដ៏​មាន​សារៈសំខាន់​នេះ​៕