ទីក្រុង​ហុងកុង​ផ្ដល់​ការអនុញ្ញាត​ដល់​ក្រុម​អ្នក​តវ៉ា​សម្រាប់​ការ​ដើរ​ក្បួន​ដ៏​ធំ​នៅ​ថ្ងៃអាទិត្យ​

178

ហុងកុង៖ ក្រុម​អ្នក​រៀប​ចំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ក្រុម​អាជ្ញាធរ​ហុងកុង​បាន​ផ្ដល់​ការ​អនុញ្ញាត ​ឲ្យ​មាន​ការ​ដើរ​ក្បួន​នៅ​ចុង​សប្ដាហ៍​នេះ ដោយ​ផ្ដល់​ភ្លើង​ខៀវឲ្យ​មានការ​ជួបជុំ ដែល​គេ​មើល​ឃើញ​ថា ជា​ការ​បង្ហាញ​ការ​គាំទ្រ​របស់​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ ក្រោយ​ទទួល​បាន​ជ័យជម្នះ​ដ៏​លើស​លុប​ នៅ​ក្នុង​ការ​បោះឆ្នោត​មូល​ដ្ឋាន​។​

រណសិរ្ស​សិទ្ធិមនុស្ស​ស៊ីវិល ជា​ក្រុម​ដែល​បាន​រៀប​ចំ​ការ​ដើរ​ក្បួន​ មាន​មនុស្ស​ចូលរួម​រាប់​លាន​នាក់​នៅ​ក្នុង​ដែនដី ​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​ន​កាលពី​ខែ​មិថុនា​បាន​និយាយ​ថា ​ខ្លួន​បាន​ទទួល​ការ​អនុញ្ញាត​ពី​នគរបាល​ សម្រាប់​ការ​ប្រមូលផ្ដុំ​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស ​នា​ថ្ងៃអាទិត្យ​។​ អំឡុង​ការ​តវ៉ា​ដោយ​ហិង្សា​ប្រឆាំង​ទីក្រុង​ប៉េកាំង ​ដែល​ចេះ​តែ​មាន​អំពើ​ហិង្សា​កើន​ឡើង​ក្នុង​រយៈពេល ​៦​ខែ​កន្លង​មក​នេះ ក្រុម​អាជ្ញាធរ​បាន​ច្រាន​ចោល​​សំណើ​នានា មិន​ឲ្យ​ក្រុម​នេះរៀបចំ​ការ​ប្រមូល​ផ្ដុំ​គ្នា​ឡើយ​៕

អត្ថបទ៖ សុខ​មាន