គ្រូ​បង្វឹក​អ៊ីរ៉ង់​ដែល​ដឹកនាំ​ឈ្នះ​កម្ពុជា ១៤-០ នោះ​លាលែង​ពី​តំណែង​ហើយ

2830

បាល់ទាត់៖ ​គ្រូ​បង្វឹក​ក្រុម​ជំរើស​ជាតិ​អ៊ីរ៉ង់​លោក Marc Wilmots​ ដែល​ដឹកនាំ​ក្រុម​ឈ្នះ​កម្ពុជា ១៤០ នៅ​ជំ​រុះ World Cup នោះបាន​លាលែង​ពី​តំណែង​ហើយ ពោល​គឺ​ត្រឹម ៧​ខែ​ប៉ុណ្ណោះ​ក្រោយពី​ការ​ជំនួស​តំណែង​លោក Carlos Queiroz​

​​អតីត​គ្រូ​បង្វឹក​ក្រុម​ជំរើសជាតិ​ប៊ែ​ល​ហ្ស៊ិ​ក និង​កូឌីវ័រ​រូប​នេះ​ត្រូវ​បាន​តែង​តាំង ​ដឹកនាំ​អ៊ីរ៉ង់​នៅ​ខែ​ឧសភា​កន្លងទៅ​ក្នុង គោលដៅ​ដឹកនាំ​ក្រុម​អ៊ីរ៉ង់​បង្ហាញខ្លួន​នៅ​បាល់ទាត់​ពិភពលោក ២០២០ នៅ​កាតា​។ ការ​លាលែង​ពី​តំណែង​នេះក៏​មាន​ភាព​ចម្រូងចម្រាស​រ​វាង​លោក Marc Wilmots​ រួម​ជាមួយ​ក្រុម​ការងា​រ និងសហព័ន្ធ​បាល់ទាត់​អ៊ីរ៉ង់ ជុំវិញ​កិច្ចសន្យា​ដែល​មិនបាន​ចងក្រង​ច្បាស់លាស់ ខណៈ​លោក Wilmots​ ឈាន​ដល់​ការ​ប្តឹង​ផ្តល់​ផង​ដែរ​។ រឿងរ៉ាវ​នេះ​កើតឡើង​កាលពី​ខែ​វិច្ឆិកា​កន្លងទៅ​ នៅ​ពេល​ប្រកួត​ជំ​រុះ​ជាមួយ​ក្រុម​អ៊ីរ៉ាក់ ខណៈ​លោក Marc Wilmots ​មិនបាន​ទៅ​ដឹកនាំ​ផ្ទាល់​លើ​ទីលាន​ឡើយ បាន​ត្រឹម​អង្គុយ​មើល​នៅ​កៅអី​បំរុង​។

​​ការប្រកួត​នោះ អ៊ីរ៉ាក់​បាន​យកឈ្នះ​អ៊ីរ៉ង់​នៅ​ចុង​ម៉ោង ​ដែល​ធ្វើ​អោយ​ពួកគេ​ធ្លាក់​ដល់​លេខ​៣ ក្នុង​តារាង ៥​ពិន្ទុ​ពី​ក្រោយ​ក្រុម​កំពូល​តារាង​អ៊ីរ៉ាក់​ តែ​ប្រកួត​តិច​ជាង​គេ​មួយ​ប្រកួត​។ ​លោក Branko Ivankovic​ ដែល​ដឹកនាំ​អ៊ីរ៉ង់​ទៅ World Cup ២០០៦ នៅ​អាល្លឺម៉ង់ ខណៈ​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ក្លិប​អ៊ីរ៉ង់ Persepolis ត្រូវ​បាន​គេ​គិត​ថា​នឹង​ជំនួស​តំណែង​នេះ​។ ​ប្រកួត​ជំ​រុះ​បន្ទាប់​សំរាប់​អ៊ីរ៉ង់​នឹង​ត្រូវ​ជួប ​ជាមួយ​ហុងកុង​ក្នុង​ទឹកដី​នៅ​ថ្ងៃ​ទី​២៦ ខែ​មិនា​ឆ្នាំក្រោយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ