ដើម​ឈើ​ណូអែល​ត្រូវ​បាន​គេ​បំភ្លឺ​នៅ​ទីលាន​ចតុរង្គ​ St Peter’s មុន​បុណ្យ Christmas ចូល​មក​ដល់​

151

អ៊ីតាលី៖ ភ្លើង​ត្រូវ​បាន​គេ​បើក​បំភ្លឺ​នៅ​វិមាន​វ៉ា​ទី​កង់ និង​ដើមឈើ​ណូអែល នៅសល់​ពេល​មិន​ដល់ ​៣​សប្ដាហ៍​ប៉ុណ្ណោះ​ពិធីបុណ្យ​ឈប់សម្រាក​នឹង​ចូល​មកដល់​។​ កុមារ​ចំនួន​ ២​នាក់ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជួយ​បំភ្លឺ​ភ្លេង ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍នៅ​​ទីលាន​ចតុរង្គ​ St Peter’s ​ក្នុង​ទីក្រុង​វ៉ា​ទី​កង់​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍។

ដំណើររឿង​រៀបរាប់​ពី​ជីវិត​របស់​ព្រះ​យេស៊ូ​គ្រិស្ត​នៅ​ឆ្នាំ​នេះ​ ត្រូវ​គេ​ប្រើប្រាស់​ឈើ​ដែល​ត្រូវ​បាន​ដួល ​អំឡុង​អាកាសធាតុ​អាក្រក់​នៅ​ក្នុង​ខេត្ត Trentino របស់​ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា​ ឆ្នាំ២០១៩ ជា​ពេល​ដែល​មាន​មនុស្ស ​២​នាក់​បាន​ស្លាប់​អំឡុង​មាន​ព្យុះ​។ សម្ដេច​ ប៉ាប ហ្វ្រ​ង់ស៊ី​ស នឹង​យាង​ទៅកាន់​កន្លែង​រៀបរាប់​ពី​ដំណើររឿង ​របស់​ព្រះ​យេស៊ូ​គ្រិស្ត​នៅ​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ​៕

អត្ថបទ៖ សុខ​មាន