VAR នឹង​ត្រូវ​ប្រើប្រាស់​ពេល​ប្រកួត Play-Off Euro ២០២០ និង​វគ្គ​ជំ​រុះ World Cup នៅ​អឺរ៉ុប​

303

បាល់ទាត់៖ ​បច្ចេកវិទ្យា​ជំនួយការ​កាត់សេចក្ដី​អាជ្ញាកណ្ដាល​ហៅថា វីដេអូ​ជំនួយ​អាជ្ញា​កណ្តាល រឺ VAR នឹង​ត្រូវ​យក​មក​ប្រើ ប្រាស់​ក្នុង​ការ​ប្រកួត Play-Off រក​កៅអី​ចុងក្រោយ​ទៅ Euro ២០២០ ឆ្នាំក្រោយ និង​ការប្រកួត​ជំ​រុះ World Cup ២០២២ នៅ​តំបន់​អឺរ៉ុប​ផង​ដែរ​។

​​VAR ត្រូវ​បាន​សាក​ប្រើប្រាស់​នៅ​ព្រឹត្តិការណ៍ FIFA Confederations Cup ២០១៧ មុននឹង​ប្រកាស​ប្រើប្រាស់​ផ្លូវការ​នៅ World Cup ២០១៨ ប្រទេស​រុស្ស៊ី​តែ​ម្តង​។ ​យ៉ាង​ណាក្តី VAR មិន​ត្រូវ​បាន​យក​មក​ប្រើ​នៅ​ពេល​ប្រកួត​ជំ​រុះ Euro ២០២០ កន្លងមក​ទេ​។ ​UEFA បាន​សំរេច​ថា​ នឹង​ប្រើប្រាស់​នៅ​វគ្គ Play-Off ប៉ុណ្ណោះ​នៅ​ខែ​មិនា​ឆ្នាំក្រោយ​។ ​ក្រុម​ដែល​ស្ថិត​ក្នុង​វគ្គ Play-Off នោះ​រួមមាន ស្កុ​ត​ឡេ​ន អៀក​ឡង់​ខាងជើង និងសាធារណរដ្ឋ​អៀក​ឡង់​។ ​សូម​បញ្ជាក់​ដែរ​ថា VAR ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ផ្លូវការ​ជា​លើកដំបូង​ផង​ដែរ​ នៅ​ក្រប​ខណ្ឌ English Premier League រដូវ​កាល​នេះ​៕

អត្ថបទ​៖​នាង សុភា​វុធ​