មនុស្ស​ ២​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ដួល​រលំ​អគារ​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី​ប្រទេស​កេ​ន​យ៉ា​

551

កេ​ន​យ៉ា៖ មន្ត្រី​បាន​និយាយ​ថា ​អគារ​កម្ពស់ ៦ជាន់​បាន​ដួល​រលំ​នៅ​ក្នុង​រដ្ឋធានី ​រ​បស់​ប្រទេស​កេ​ន​យ៉ា​កាលពី​ថ្ងៃ​សុក្រ ​ដោយ​យ៉ាងហោចណាស់​មាន​មនុស្ស ២​នាក់​បាន​បាត់​បង់ជីវិត និង​អ្នក​ផ្សេងទៀត​បាន​ជា​ប់​នៅ​ក្នុង​គំនរ​បាក់បែក​។​

វីដេអូ​របស់​សារព័ត៌មាន ​Associated Press បាន​បង្ហាញ​ពី​ការ​អបអរ​សាទរ​ ចំពោះ​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ម្នាក់​ត្រូវ​បាន​គេ​សែង​នៅ​លើ​ហ្វ្រ​ង់​ការ​។​ នគរបាល​ក្រុង​ណៃ​រ៉ូ​ប៊ី​បាន​និយាយ​ថា ​មនុស្ស​យ៉ាង​តិច ១០​នាក់​ត្រូវ​​បាន​អ្នកស្រុក​ជួយសង្គ្រោះ​ដោយ​ប្រើ​ដៃទទេ​។​ ស្នងការ​ប្រចាំ​តំបន់​ណៃ​រ៉ូ​ប៊ី លោក Wilson Njenga បាន​និយាយ​ថា ​មនុស្ស ៨​នាក់​ត្រូវ​បាន​គេ​នាំទៅ​កាន់​មន្ទីរពេទ្យ​។ គេ​មិនទាន់​ដឹង​ច្បាស់​ពី​មូល​ហេតុ​ដែល​បណ្ដាល ​ឱ្យ​មាន​ការ​បាក់​រលំ​អគារ​ទាំ​ង​ព្រឹក​នេះ​នៅឡើយ​ទេ​៕

អត្ថបទ៖ សុខ​មាន