កម្ពុជា​នឹង​បញ្ជូ​នកម្លាំ​ងមួ​កខៀវ​កងអ​នុសេនាធំវិស្វកម្ម​ពហុជំ​នាញ ចំនួន​១៨​៤នាក់​ ទៅ​សាធារណរដ្ឋ​លី​បង់

620

ភ្នំពេញ៖ រាជរ​ដ្ឋាភិបាលកម្ពុជា​ នឹង​បញ្ជូ​នកម្លាំ​ងមួ​កខៀវ​កងអ​នុសេនាធំវិស្វកម្ម​ពហុជំ​នាញ ចំនួន​១៨​៤នាក់​ ទៅ​សាធារណរដ្ឋ​ លី​បង់ ​ដើម្បីធ្វើការ​ប្តូរវេន​កម្លាំ​ងចាស់​ ដែ​លនឹងបញ្ច​ប់បេសកកម្មរ​យៈពេល​១​ឆ្នាំ នៅ​ខែ​មករា​ ខា​ងមុខ​នេះ។​


ឯកឧត្តម នាយឧត្តមឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានប្រសាសន៍ថា “នេះជាលើកទី១០ហើយដែលកម្ពុជាបញ្ជូនកម្លាំង ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីចូលរួមការងារមនុស្សធម៌ក្នុងប្រទេសនេះ។ កងកម្លាំងកម្ពុជាបានទទួលវគ្គហ្វឹកហ្វឺនជំនាញត្រឹមត្រូវតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ ដែលកម្លាំងទាំងនោះមានមកពីស្ថាប័ន ចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន…។
ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបជាង៦៥០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង៣០០នាក់ ចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។
ដែលបច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជាង៨០០ នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។
កម្លាំងមួកខៀវទាំងអស់នេះហើយ បានអោយកម្ពុជាក្លាយ ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២នៅក្នុងតំបន់អាស៊ាន៕