ព្រឹទ្ធសភា​អនុម័ត្រ​ទាំង​ស្រុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការទូទា​ត់ថវិកា​ទូទៅរ​បស់​រដ្ឋ​ឆ្នាំ​២០២០​

256

ភ្នំពេញ៖ ព្រឹទ្ធសភា​បាន​សម្រេច​ទាំងស្រុ​ងនូវ​សេចក្តីព្រាង ​ច្បាប់​ស្តីពី​ការ​ទូទាត់ថ​វិកា​ទូទៅរ​បស់​រដ្ឋ​សម្រាប់ការ​គ្រប់​គ្រង​ឆ្នាំ២០២០ និង​របៀប​វារៈ​ ចំនួន​ចំនួ​នពី​រទៀត​ ដោយ​សេចក្តី​អនុម័ត​នោះបា​នសម្រេច​នូវ​សំឡេង​៥៨​លើ៥៨​សំឡេង​នៃ​សមាជិក​ព្រឹទ្ធ​សភា​។


ថ្លែង​ប្រាប់អ្ន​ក​យកព័ត៌​មានក្រោយពី​កិច្ច​ប្រជុំពេញអង្គដើ​ម្បី​ពិនិត្យនិ​ងសម្រេចលើ​របៀបវារៈមួ​យចំនួ​ន នាព្រឹក​ថ្ងៃទី​៩ ​ខែ​ធ្នូ ​ឆ្នាំ២០១៩​នេះ ​ក្រោមអធិ​បតីភាពសម្តេ​ចវិ​បុលសេនា ​ភក្តី​សាយ ឈុំ​ ប្រធា​នព្រឹទ្ធ​សភាឯក​ឧត្តម​ ម៉ម ប៊ុ​ននាង អ្នកនាំពាក្យព្រឹទ្ធសភាបានលើកឡើងថា ថវិកាសម្រាប់ឆ្នាំ២០២០នាពេលខាងមុខនេះគឺមានគោលដៅច្បាស់ លាស់សម្រាប់ការកសាងប្រទេសជាតិឲ្យមានភាពរុងរឿងបន្ថែមទៀត ជាពិសេសក្នុងការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាក្រៅពីអនុម័ត្រទាំងស្រុងនូវ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ព្រឹទ្ធសភាក៏អនុម័ត្រសម្រេចនូវសេចក្តីព្រាង ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋឆ្នាំ២០១៨ ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៤នីតិកាលទី៤និងពិនិត្យនិងសម្រេចលើសំណើារបស់គណៈកម្មការទី៨ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣មាត្រា១៧មាត្រា២០មាត្រា២១មាត្រា២៧មាត្រា២៨មាត្រា២៩មាត្រា៥២មាត្រា៥៥មាត្រា និងមាត្រា៥៩នៃច្បាប់ស្តីពីសហជីព ដែលត្រូវប្រកាសឲ្យប្រើប្រាស់ ដោយព្រះរាជក្រមកាលពី ឆ្នាំ២០១៦កន្លងទៅ ទៅផងដែរ៕