ទីបំផុត Juventus​ ស្គាល់​រសជាតិ​ចាញ់​លើក​ដំបូង​ក្នុង​រដូវ​កាល​

423

បាល់ទាត់៖ ១៤​សប្តាហ៍​មក​ហើយ ​ដែល​ក្រុម​ជើងឯក​អ៊ីតាលី​សេះបង្កង់ Juventus​ មិន​ទាន់​មាន​ក្រុម​ណា​អាច​ផ្ដួល​បាន ទើបតែ​សប្ដាហ៍​ទី​១៥ ចុង​សប្ដាហ៍​កន្លងទៅ ក្រុម​ម្ចាស់ផ្ទះ Lazio បាន​វាយបក​យកឈ្នះ Juventus ១​។

​​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​តាំងពី​នាទី​ទី​២៥ មុន​ពេល​ដែល Ramos Marchi​ តាម​ស្មើ​វិញ​មុន​ចប់​វគ្គ​ទី១​។ ​ឈាន​ចូល​វគ្គ​ទី​២ Juventus​ ក៏​សល់​គ្នា​តែ​ដប់​នាក់​បន្ទាប់ពី Juan Cuadrado​ ទទួល​បាន​កាត​ក្រហម​។ ​Lazio មាន​គ្នា​ច្រើនជាង​ក៏​រក​បាន ២​គ្រាប់​ក្នុង​វគ្គ​ទី២ ដោយ Serji Milinkovic Savic​ នាទី​ទី​៧៤ និង​នាទី​ទី​៩០+៥ ដោយ Felipe Caicedo​។ ​ជ័យជំនះ​របស់ Lazio ធ្វើ​អោយ​ពួកគេ​ឡើងឈរ​លេខ​៣ ក្នុង​តារាង ខណៈ Juventus​ ធ្លាក់​មក​លេខ​២ វិញ​មាន ៣៦​ពិន្ទុ ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Inter Milan ២​ពិន្ទុ បន្ទាប់ពី​ក្រុម​របស់​លោក Antonio Conte បាន​ត្រឹម​ស្មើ​ជាមួយ Roma ០៕

អត្ថបទ​៖​នាង សុភា​វុ​ធ