សៀង ច​ន្ធា ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​ស៊ី​ហ្គេម

14644

បាល់ទាត់៖ ក្រុមបាល់ទាត់​កម្ពុជា​អាយុ​ក្រោម​ ២២​ឆ្នាំ​បាន​នាំ​ក្រុម​សហភាព​មី​យ៉ាន់​ម៉ា​តាំងពី​នាទី​ដំបូង ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​២០១៩ ដោយ​គ្រាប់​បាល់​ដ៏​លឿន​បំផុត​មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិ​កីឡា​តំបន់​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​)​

គ្រាប់​បាល់​នេះ​ត្រូវ​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​រង្វង់វិនាទី​ទី​១៨ ដោយ​កីឡាករ សៀង ច​ន្ធា របស់​មជ្ឈ​មណ្ឌល​កីឡា​បាល់ទាត់​ជាតិ​បាទី​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ នេះ​ជា​គ្រាប់​បាល់​ទី​៣ កីឡាករ ​សៀង ច​ន្ធា ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម ដែល​គ្រាប់​ទី​១ ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ដែល​កម្ពុជា​ឈ្នះ​ទី​ម័​រ​ខាងកើត​ ៥​ទល់នឹង០ និង​គ្រាប់​បាល់​ទី​២ ក្នុង​ការ​ប្រកួត​ដែល​កម្ពុជា​ឈ្នះ​ម៉ាឡេស៊ី ៣​ទល់នឹង​១​។ ប្រកួត​ជាមួយ​សហភាព​មី​យ៉ាន់​ដែល​កម្ពុជា ចាញ់​ដោយ​បាល់​កាត់​សេចក្ដី​ ១១​ម៉ែត្រ ច​ន្ធា ត្រូវ​ដូរ​ចេញ​ជំនួស​ដោយ​កីឡាករ​ភ្នំពេញ​ក្រោ​ន ម៉ៅ ពិសិដ្ឋ ដោយសារ​របួស​៕

អត្ថបទ៖ គង់ ហួន