មន្រ្តីកាំកុង​ត្រូលដ​កហូ​ត​ម្សៅ​បំពង​ម៉ាក​MEIZANជាច្រើន​កញ្ចប់​ក្រោយ​ពិនិត្យឃើញ​ហូស​កាល​បរិច្ឆេទ​

319

ភ្នំពេញ៖ មន្រ្តីកាំកុ​ងត្រូ​លផែស្ងួ​តចុងទីភ្នំពេ​ញ​បាន​ដក​ហូតម្សៅបំ​ពងម៉ាក​MEIZANជាច្រើនកញ្ចប់​ពី​អាជី វករ​នៅ​ផ្សារដើម​គ​រ ក្រោយ​ពីពិនិ​ត្យឃើញហួសកា​លបរិច្ឆេ​ទហើយ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​អ្នក​ បរិភោគ​។


ថ្លែងប្រាប់អ្នកយកព័ត៌មានខណៈកំពុងចុះត្រួតពិនិត្យនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ លោកគង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា ក្រុមការងាររបស់លោកបានសហការគ្នាជាមួយគណៈកម្មការផ្សារដើមគរចុះត្រួតពិនិត្យសុវត្ថិភាពចំណីអា ហារនៅផ្សារនេះ ហើយបន្ទាប់ពីចុះត្រួតពិនិត្យបានរកឃើញម្សៅបំពងហួសកាលបរិច្ឆេទជា ច្រើនកញ្ចប់ដែលអាជីវករកំពុងដាក់លក់។
ក្រោយពិនិត្យយ៉ាងត្រឹមត្រូវក្រុមការងារ លោកបានរឹបអូសម្សៅនេះយកទៅកម្ទេចចោល ហើយសម្រាប់អាជីវករបានធ្វើការអប់រំ និងចុះកិច្ចសន្យាហាមមិនឲ្យដាក់លក់របស់ដែលហួស គុណភាពបន្តទៀតបើពុំដូច្នោះទេនឹងចាត់វិធានការទៅតាមច្បាប់ជាធរមាន។
លោកគង់ វុទ្ធីបានបន្តថាការចុះត្រួតពិនិត្យទំនិញ ម្ហូបអារហារវេចខ្ចប់ស្រេច ម្ហូបអារកែច្នៃក្នុងស្រុក,ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព និងទំនិញដែលមានហានិភ័យខ្ពស់ ដែល ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយលើទីផ្សារនាពេលនេះគឺបានយកគំរូចំនួន៤៤គំរូមកពិសោធន៍រថយន្តចល័តដើម្បីរកសារធាតុគីមីហាមឃាត់ ហើយទំនិញ ផ្សេងៗទៀតដែលក្រុមការងារបានពិនិត្យនោះគឺពុំមានសារធាតុគីមីហាមឃាត់អ្វីនោះទេក្រៅពី ម្សៅខាងលើនេះ។
ជាមួយគ្នានោះដែរ លោកក៏បានធ្វើការណែនាំដល់អាជីវករទាំងអស់ស្តីពីសុវត្ថិភាពចំ ណីអាហារ ដែលត្រូវដាក់តាំងលក់ឲ្យបានត្រឹមត្រូវ និងមិនត្រូវយករបស់ដែលមានសារធាតុគី មីហាមឃាត់មកលក់នោះទេវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់និងបរិភោគ៕