កូរ៉េខាងជើង៖ ខ្លួន​បាន​បាញ់​សាក​ល្បង​អាវុធ​ដ៏​សំខាន់​មួយទៀត​នៅ​ទីតាំង​បាញ់​មី​ស៊ី​ល

475

កូរ៉េខាងជើង៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​រាយការណ៍​ថា ការសាកល្បង​ដ៏​សំខាន់​មួយ​ទៀត​ត្រូវ​បាន​ធ្វើឡើង​ដោយ​ជោគជ័យ​ នៅ​ឯ​ទីតាំង​បាញ់​បង្ហោះ​ផ្កាយរណប Sohae ​របស់​ប្រទេស​នេះកាលពី​ល្ងាច​ថ្ងៃ​សុក្រ​សប្ហាហ៍មុន។

គេ​មិនទាន់​ដឹង​ច្បាស់​ភ្លាមៗ​ថា​ តើ​ប្រទេស​នេះ​បាញ់​សាកល្បង​អាវុធ​ប្រភេទ​អ្វី ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌​មាន​កណ្ដាល​កូរ៉េ (KCNA) បាន​រាយការណ៍​ថា ​ការ​សាក​ល្បង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ថែម​ទៀត លើ​នុយ​ក្លេ​អ៊ែរ​យុទ្ធសាស្ត្រ​មួយ​នេះ​។​ ការសាកល្បង​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​ប្រហែល ១០និង៤៥​នាទី​យប់​ម៉ោង​ក្នុងស្រុក នេះ​បើ​យោង​តាម​សារព័ត៌មាន​ KCNA។​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ​ដែល​បាន​ផ្តល់​ឱ្យ​ទូរទស្សន៍ CNN ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ថា ​ខ្លួន​កំពុង​ធ្វើការ​ជាមួយ​ទីភ្នាក់ងារ​ចារកម្ម​សហរដ្ឋអាមេរិក​ ដើម្បី​តាមដាន​សកម្មភាព​នៅ​ក្នុង​តំបន់​ដែល​មាន​ការចាប់អារម្មណ៍​ ប៉ុន្តែ​មិន​អាច​បញ្ជាក់​ពី​ចំណុច​ជាក់លាក់​នោះ​ទេ​។

មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ប្រាប់ CNN ថា​ សេត​វិមាន​បាន​ឃើញ​របាយការណ៍​នៃ​ការសាកល្បង​នេះ​ ហើយ​កំពុង​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ ​ជាមួយ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និង​ជប៉ុន​។​ កាលពី​ដើមខែ​នេះ​ប្រទេស​កូរ៉េខាងជើង​បាន​ព្រមាន​ថា ខ្លួន​នឹង​បញ្ជូន​អំណោយ​បុណ្យ​ណូអែល​ឲ្យ​សហរដ្ឋអាមេរិក ​ដែល​កាដូ​នៅ​ក្នុង​ប្រអប់​នោះនឹង​អាស្រ័យ​លើ​លទ្ធផល ​នៃ​កិច្ចចរចា​ដែល​កំពុង​បន្ត​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ព្យុងយ៉ាង​៕

អត្ថបទ៖ សុខ​មាន