លោក Trump ៖ ​សហរដ្ឋ​អាមេរិក​ និង​ចិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ហើយ​

301

អាមេរិក៖ លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​សហរដ្ឋអាមេរិក​បាន​លុប​ចោល​​ផែនការ​ដំឡើង​ពន្ធ​ថ្មី ​លើ​ការ​នាំចូល​របស់​ចិន​ដែល​មាន​តម្លៃ ១៦០​ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃអាទិត្យ​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​តូច​ ដែល​ធ្វើ​បន្ធូរបន្ថយ​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល ១៧ ខែ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំងពីរ​របស់​ពិភពលោក​។

សហរដ្ឋអាមេរិក​ក៏​កំពុង​កាត់​បន្ថយ​ពន្ធ​នាំចូល​ ដែល​មាន​ស្រាប់​លើ​ទំនិញ​ចិន​ប្រមាណ ១១២​ពាន់​លាន​ដុល្លារ​ពី ១៥% ទៅ ៧,%​ ផង​ដែរ​។ ការ​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​បាន​ធ្វើ​ឡើង​ ក្នុង​ជំនួប​​ជាមួយ​ប្រធានាធិបតី​ប៉ា​រ៉ា​ហ្គា​យ​លោក Mario Abdo Benitez នៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​សេត​វិមាន​។​ កិច្ចព្រមព្រៀង​ដំណាក់​កាល​ទី១ ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ​បាន​បន្សល់​នូវ​បញ្ហា​មួយ​ចំនួន​ក្នុងចំណោម​បញ្ហា​ដ៏​ចម្រូងចម្រាស​បំផុត​។​ ប៉ុន្តែ​លោក Trump បាន​និយាយ​ថា ​ការងារ​លើ​ការ​តាម​ដាន​នឹង​ចាប់ផ្ដើម​ភ្លាមៗ​ ជាជាង​រង់ចាំ​រហូតដល់​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០២០។ នេះ​គឺជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​បំផុត​មួយ​ សម្រាប់​យើង​ទាំង​អស់​គ្នា​។ មុន​ការ​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​នេះ​ រដ្ឋមន្ត្រីការបរទេស​ចិន​លោក ​Wang Yi​ បាន​ត្អូញត្អែរ​នៅ​ក្នុង​វេទិកា​រៀបចំ​ ដោយ​រដ្ឋាភិបាល​នៅ​ទីក្រុង​ប៉េកាំង​ថា ​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​វាយប្រហារ​ប្រទេស​ចិន​ដោយ​អយុត្តិធម៌​៕

អត្ថបទ៖ សុខ​មាន