ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត បង្ហាញ​មោទន​ភាព​ ដែល​កម្ពុជា ​កាន់​តែ​មាន​រោង​ចក្រ ​សហគ្រាស ​កើតមាន​ក្នុង​ស្រុក​ច្រើន​

50

ឧត្តមសេនីយ៍ឯ​ក ​ហ៊ុន ​ម៉ាណែត ​បាន​បង្ហាញ​មាន​មោទនភា​ព ​ដែល​កម្ពុជា​បាន​បង្កើត​រោង​ចក្រ ​សហគ្រាស ​និង​ឧស្សហកម្ម ​ក្នុង​ស្រុក​បន្ថែម ​សម្រាប់​ការ​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ ​និង​ដើម្បី​ចូល​រួម​លើក​ ស្ទួយ​ជីវភាព​។

​ឧត្តមសេ​នីយ៍​ឯក​ ហ៊ុន ​ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជា ​ការ​កងទ័ព​ជើង​គោក​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នំា​២០១៩ ​បាន​ធ្វើ​ជា​អធិបតី​ភាព ​ក្នុងពិ​ធីស​ម្ពោធ​ដាក់​ឱ្យ​ ដំណើរ​ការ​ ក្រុម​ហ៊ុន ​រ៉ូស​ផ្លា​ស្ទីក​ ខេម​បូឌា ​និង​ថ្លែង​ថា ​ឯកឧត្តម ពិត​ជា​មាន​មោទន​ភាព ​ដែល​កម្ពុជា​បាន​បង្កើត​ រោងចក្រ​សហគ្រាស ​និង​ឧស្សហកម្ម ​ក្នុង​ស្រុក​បន្ថែម ​សម្រាប់​ការ​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ ​និង​ដើម្បី ​ចូល​រួម​លើក​ស្ទួយជី​វភាពប្រ​ជាពលរដ្ឋ​។ ​ឯកឧ​ត្តម​បន្ត​ថា​បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ ជាង​២០​ឆ្នាំម​ក​នេះ ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ជាប​ន្តបន្ទាប់​ ដោយ​ពី​មុន​ផលិត​ផល​នៅ​អាស៊ី ​គ្មាន​របស់​ កម្ពុជា​ទេ​ មាន​តែ​មក​ពី ​ថៃ​ វៀតណាម ​និង​ចិន ​ ប៉ុន្តែ​មក​ដល់​ពេល​នេះជា​មោ​ទ​នភា​ព​ណាស់ ​ផលិត​ផល​ ជា​ច្រើន​ដែល​ប្រើប្រា​ស់​មាន​ផលិ​ត​ផល​ក្នុង​ស្រុក ​ដែល​បាន​ផលិត​នៅ​ប្រទេស​កម្ពុជា ​និង​បាន​នាំ​ចេញ​ទៅកា​ន់​ទីផ្សារ​អន្តរជាតិ ​ហើយ​ក៏​បាន​លិច​ជា​រូប​រាង​ជា​ច្រើន​ដែរ​។ ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ម៉ាណែត បាន​បន្ថែម​ថា​ ក្នុង​នាម​ខ្មែរ ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ប្រទេស​កម្ពុជា​ ដែល​កំពុង​មាន​ភាព ​លិច​ធ្លោ ​និង​កំពុង​បង្ហាញ​គុណភាព​នៃ​ផលិត​ផល​របស់​ជាតិ​ ហើយបា​ន​នាំ​ចេញ​ទៅ​ទីផ្សារ ​(អឺរ៉ុប អាមេរិច) ទៀត​ផង​ ដូច​នេះ​កូន​ខ្មែរ​ពិត​ជា​មាន​សមត្ថិភាព​ផលិត ​ផលិត​ផល​តាម​ស្តង់ដារ​ខ្ពស់​ដែល​អន្តរជាតិ ​ទទួល ​ស្គាស់ ​ក្រៅ​ពីនេះ​នៅបាន​បង្កើត​ការ​ងារ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ងារ​ធ្វើ ​បង្កើន​ប្រាក់​ចំណូល ​កាត់​បន្ថយ​ ការធ្វើ​ចំណាក់​ស្រុក​ លុប​បំបាត់​ភាព​ក្រីក្រ ​និង​លុប​បំបាត់​អំពើ​ចោរកម្ម ​ពិសេស​បាន​បង្ហាញ ​នូវ​សមត្ថភាព​ជំនាញ​តែ​ម្តង​។

ចំណែក ​លោក​ឧកញ៉ា អ៊ឹង សែ ស្ថាបនិក និងអភិបាល រោងចក្រ រ៉ូសផ្លាស្ទីក ខេមបូ បាន​បទ​ បង្ហាញ​ថា​ ផលិត​ផល​ដែល​គុណ​ភាព​ របស់​ក្រុម​ហ៊ុន​ រ៉ូសផ្លាស្ទីក” ដែលផលិត​ផល​ទាំង​អស់​នោះ​រួមមា​ន ​ទុយោទឹកស្អាត ​ទុយោទឹក ​ទុយោទឹ​កត្រ​ជាក់​ និង​ទឹកក្តៅ​ ទុយោខែ្ស​ភ្លើង  ហ្គេន​ខ្សែភ្លើង  ​និង​ប្រអប់​ ខ្សែ​ភ្លើង​ជា​ដើម​។ ​លោក​បន្ត​ថា ​ផលិត​ផល​ទំា​ង​អស់​នេះ ​ជាផ​លិត​ផល​ចុងក្រោ​យ​បង្អស់ ​ដែលពិ​ភព​ លោក​មាន​ គឺ​កម្ពុជា​ក៏​មាន​ដែរ​ ហើយ​ក្រុម​ហ៊ុន​លោក​នឹង​ព្យាយាម​ធ្វើ​ឱ្យក​ម្ពុជា​កាន់​តែ​មាន​ផលិត​ផល​ល្អៗ​ ​បន្ថែម​ទៀត​៕