កម្មករ​ ៤នាក់​​ស្លាប់​​ដោយ​សារ​​​ទឹក​​លិច​​អណ្ដូង​​រ៉ែ​ធ្យូង​ថ្ម​​នៅ​ភាគ​និរតី​​ប្រទេស​ចិន​​​

133

ចិន៖ កម្មករ​អណ្តូង​រ៉ែ​ចិន ៤នាក់​បាន​បាត់បង់​ជីវិត​ និង ១៤នាក់​ផ្សេង​ទៀត​​នៅ​តែ​​បាត់​ខ្លួន បន្ទាប់​ពី​​អណ្តូង​រ៉ែ​​ធ្យូងថ្ម​​​​មួយ​កន្លែង​ត្រូវ​បាន​​ទឹក​លិច​​នៅ​ភាគ​​និរតី​​ប្រទេស​ចិន នេះ​បើ​យោង​តាម​​សេចក្តី​រាយការណ៍​​​​​របស់​ទូរទស្សន៍​​ CCTV

ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​​កន្លង​ទៅ​ នៅ​ស្រុក​​ហ្កុងហ្សៀន​ក្នុង​​​ខេត្ត​​ស៊ីឈាន់​។ ​គិត​ត្រឹម​​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ក្រុម​សង្គ្រោះ​​បាន​រក​ឃើញ​​កម្មករ​អណ្តូង​រ៉ែ​ ១៤នាក់​បាន​ជាប់​នៅ​ក្នុង​រូង​ក្រោម​ដី​។ ​យោង​តាម​​ក្រុម​អាជ្ញាធរ​​ក្នុង​តំបន់​​បាន​ឲ្យ​ដឹង​ថា ​ម៉ាស៊ីន​បូម​ទឹក​​ចំនួន ១៦​ប្រភេទ​ផ្សេង​​​ៗ​គ្នា​ត្រូវ​បាន​​ធ្វើ​ប្រតិបត្តិការ​ នៅ​កន្លែង​កើត​ហេតុ​​​ដើម្បី​បូម​ទឹក​ចេញ​ពី​​​តំបន់​នោះ៕​​​

អត្ថបទ៖ រិទ្ធី