មនុស្ស​ ១០​នាក់​ស្លាប់​ក្នុង​អគ្គិភ័យ​ឆាបឆេះ​រោង​ចក្រ​​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​

119

បង់​ក្លា​ដែ​ស៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់ ​១០​នាក់​បាន​បាត់​បង់ជីវិត ​ក្នុង​​អគ្គិភ័យ​មួយ​នៅ​រោងចក្រ​មួយ​កន្លែង ​នៅ​ខាងក្រៅ​រដ្ឋធានី​បង់​ក្លា​ដែ​ស​កាលពី​ថ្ងៃអាទិត្យ ដែល​ជា​អគ្គិភ័យ​ឆេះ​រោងចក្រ​ដ៏​ធ្ងន់ធ្ងរ​ទី​២​ ក្នុង​តំបន់​នេះ​ក្នុង​រយៈពេល​មិន​ដល់ ​១​សប្ដាហ៍​ផង​នោះ។​

អគ្គិភ័យ​បាន​ឆាបឆេះ​កាលពី​ល្ងាច​ថ្ងៃអាទិត្យនៅរោងចក្រ​ Luxury Fan ក្នុង​តំបន់​ហ្គា​ស៊ី​ពួ​ខាងក្រៅ​រដ្ឋធានី​ដា​កា​។​ លោក ប្រា​ណាប់ ​ប៊ូសាន​ដាស អ្នកនាំពាក្យ​មន្ទីរពេទ្យ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ សា​ហី​ដ តា​ជូ​ឌី​នអា​ម៉ា​ដ បាន​និយាយ​ថា សាកសព​មនុស្ស ​១០​នាក់​ត្រូវ​បាន​រក​ឃើញ ​បន្ទាប់ពី​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ពន្លត់​អណ្ដាតភ្លើង​ បាន​ដោយ​ជោគជ័យ​។​ គេ​ពុំ​ទាន់​ដឹង​ច្បាស់​ទេថា ​តើ​មាន​កម្មករ​ប៉ុន្មាន​នាក់នៅ​ខាងក្នុង​រោងចក្រ ​នៅ​ពេល​ដែល​អគ្គិភ័យបាន​ចាប់ផ្ដើម ឬ​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​រោងចក្រ​នេះឡើង​៕

អត្ថបទ៖ សុខ​មាន