ឯកឧត្ដម សៅ សុខា ការ​ប្រកួត​បាល់​ទាត់​យុវជន​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ និង​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

179

បាល់ទាត់៖ ការ​ប្រកួត​កីឡា​បាល់ទាត់​ជ្រើសរើស ​ជើងឯក​យុវជន​អាយុ​ក្រោម​ ១៦​ឆ្នាំ និង​ ១៨​ឆ្នាំ​បាន​ដំណើរ​ការប្រកួត​ជា​ផ្លូវការ​ហើយ​។ ពិធី​បើក​ផ្លូវការ​ធ្វើឡើង​នៅ​ខេត្ត​កំពង់ធំ ក្រោម​អធិបតីភាពឯកឧត្ដម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

ឯកឧត្ដម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​លើ​ឡើង​ថា កីឡាបាល់ទាត់​គឺជា​កីឡា​ដែល​មាន​ការចាប់អារម្មណ៍ និង​លេង​ដោយ​មនុស្ស​គ្រប់​វ័យ​។ ការប្រកួត​កីឡា​យុវជន​អាយុ​ក្រោយ​ ១៦ឆ្នាំ និង​ ១៨​ឆ្នាំ គឺជា​ផ្នែក​មួយ​នៃ​គ្រោងយុទ្ធសាស្ត្រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុង​ការ​តម្រង់​ទិស​ឆ្ពោះ​ទៅ​កាន់​ការ​លេង​បាល់​អាជីព​របស់​កម្ពុជា​។ ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ និង​ត្រៀម​ស៊ី​ហ្គេម​។​ យោង​តាម​គណៈកម្មការ​រៀបចំ​ការប្រកួត​បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​បាល់ទាត់​យុវជន​នេះ​មាន​រយៈពេល ​៦​ខែនឹង​បញ្ចប់​នៅ​ខែ​មិថុនា ដោយ​មាន​​ក្រុម​ចូលរួម​ ៣៩​ក្រុមសម្រាប់​យុវជន​ក្រោម​អាយុ​ ១៨​ឆ្នាំ និង ​៣២​ក្រុមសម្រាប់​យុវជន​អាយុ​ក្រោម​ ១៦​ឆ្នាំ​។​ បើក​ការប្រកួត​មុនដំបូង​ក្រុម​យុវជន​ខេត្ត​កំពង់ធំម្ចាស់ផ្ទះ ឈ្នះ​ក្រុម​យុវជន​ខេត្ត​កំពង់ចាម ៣​ទល់នឹង​១៕