អាជ្ញាធរមីនបន្ត​អំពាវនាវ​​ប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះគ្រាប់មិនទាន់​ផ្ទុះគ្រប់ប្រភេទ

256

រត​នគីរី​៖ ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី​ លី​ ធុជ​ អនុ​ប្រធាន​ទី​១​ អាជ្ញាធរមីន​ បានអញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​តម្លើង​ផ្ទាំង​ប៉ាណូ​អប់រំ​យល់​ដឹង​ពី​សំណល់​ជា​តិ​ផ្ទុះ​សង្គ្រាម​នៅ​ ឃុំ​យ៉ាទុ​ង​ ស្រុក​អូរយ៉ា​ដាវ​ ខេត្ត​រតនគីរី​។ ​ពិធី​នេះ​មា​នកា​រអញ្ជើញ​ចូល​រួម​ពី​អាជ្ញាធរ​ខេត្ត ​កង​កម្លាំង​មាន​សមត្ថកិច្ច ​អង្គការអឹមអេជី ​អង្គ​ការអិន​ភីអេ ​ប្រជាពលរដ្ឋ ​និង​សិស្សានុ​សិស្ស ​ប្រមាណ ​៤០០​នាក់​។

នៅ​ក្នុង​ឱកាសនោះ​ ឯក​ឧត្តម​ទេសរដ្ឋ​មន្ត្រី ​បាន​ប្រសាសន៍​ថា ​នេះ​ជា​លើក​ទី​១​ហើយដែ​ល​ខេត្ត​រតន​គិរី​ដំឡើង​ផ្ទាំង​ប៉ាណូ​អប់រំ​បែប​នេះ ​អាជ្ញាធរ​មីន​នឹង​តម្លើង​នៅ​ខេត្ត​បាត់ដំបង​បន្ត​ទៀត ​នឹង​ត្រៀម​ដំឡើង​ឲ្យ​បាន​គ្រប់​តំបន់​ប្រឈម​បញ្ហា​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សង្រ្គាម​ នៅ​ទូទាំង​ប្រទស​។ ​ឯកឧត្តមបា​ន​ស្នើ​សុំ​ឲ្យបង​ប្អូន​ប្រជាពលរដ្ឋ សិស្សានុ​សិស្ស ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​គ្រាប់​ទាំង​នោះ ​វា​អា​ច​បណ្តាល​ឲ្យ​យើង​ធ្លាក់​ខ្លួន​ពិការ ​របួស ​និង​ស្លាប់ ​គ្រប់​ពេល​វេលា​។ ​សុំ​កុំ​យក​គ្រាប់​ទាំង​នោះទៅ​កែច្នៃ ​ដុំ​ គប់​លេង​ នៅ​ពេល​ឃើញ​វា​ត្រូវ​រាយការណ៍​ជូន​មេភូមិ ​ឃុំ​ ស្រុក​ ឬ​ ប្រតិបត្តិករ​ដោះ​មីន​ដែល​នៅ​ជិត​នោះ ​នៅ​លើផ្ទាំ​ង​ប៉ាណូនេះ ​មាន​លេខ​ទូរស័ព្ទ​ស្រាប់ ​ដើម្បី​យក​ទៅ​កំទេច​ចោល​ ។​ ស្នើ​សុំ​ឲ្យ​កង​កម្លាំង​ប្រដាប់​អា​វុធ​គ្រប់​លំដាប់ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ហាម​ឃាត់​ប្រជាពលរដ្ឋ​យក​គ្រាប់​ទៅ​កែ​ច្នៃ​ជាឧ​បករណ៍​ផ្សេងៗ​ និ​ង​ត្រូវ​ដក​ហូតជាបន្ទាន់​។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ យក​ចិត្តទុ​ក​ដាក់​ណាស់​ចំពោះសុ​ខទុ​ក្ខ​របស់​ប្រជាពលរដ្ឋ​ និង​សិស្សានុ​សិស្ស ​ទាំង​អស់​គ្នាំ។​ យើង​ទាំង​អស់​គ្នា​ជា​ជន​រង​គ្រោះ​ដោយ​សារ​សង្គ្រាម ​យើង​មិនមែ​ន​ជា​អ្នក​ដាក់​គ្រាប់មីន ​និង​ សំណល់ជា​តិ​ផ្ទុះ​ពី​សង្រ្គាម​ទាំង​នោះទេ​។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ​មាន​អារម្មណ៍​ស្លុត​ណាស់​នៅ​ពេ​ល​ ទទួល​ព័ត៌មាន​ថា​មាន​ជន​រង​គ្រោះថ្នា​ក់​កើត​ឡើង​។

ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី​បាន​ថ្លែង​អំណរ​គុណដ​ល់​អង្គការ​UNICEF​ដែល​បាន​ឧបត្ថម្ភថ​វិកា​ផលិត​ផ្ទាំង​ប៉ាណូអប់រំនេះ ​និង​បាន​ស្នើ​សុំ​ឲ្យអ​ង្គកា​រ​UNICE​F​បន្ត​ជួយប​ន្ថែម​ទៀត៕