ជើងឯក​អាស៊ី និង​ជើងឯក​អាមេរិក​ខាង​ត្បូង​ត្រៀម​ជួប​គ្នា​នៅ FIFA Club World Cup

947

បាល់ទាត់៖ ​ក្រុម​ជើងឯក Champions League អាស៊ី ​Al-Hilal ​របស់​អារ៉ាប៊ីសាអ៊ូឌីត​បាន​ត្រៀម​លក្ខណៈ​ មុន​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពាន FIFA Club World Cup​ ជាមួយ​នឹង​ក្រុម​ម្ចាស់​ជើងឯក Copa Libertadores, Flamengo ​របស់​ប្រេ​ស៊ី​ល​។

​​កីឡាករ​ Bafetimbi Gomis​ បា​នរក​គ្រាប់​បាល់​តែមួយគត់​នៃ​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ ខណៈ​ដែល Al-Hilal​ បាន​ផ្ដួល ES Tunis របស់​ទុយនីស៊ី​ក្នុង​ជុំ​ទី២ នៃ​ការប្រកួត​។​ ​Al Hilal ​នឹង​ជា​ក្រុម​ដែល​គេ​គិត​ថា​នឹង​ចាញ់​ប្រៀប ​មុន​ការប្រកួត​នៅ​ថ្ងៃ​អង្គារ​ទល់នឹង​ក្រុម​ Flamengo​ ដែល​ជា​ក្រុម​ដែល​សំបូរ​បទពិសោធន៍​ ក្នុងនាម​ជា​ជើងឯក​អាមេរិក​ខាងត្បូង​។​ ​ចំណែក​ក្រុម​ហង្ស​ក្រហម Liverpool នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក CONCACAF, Monterrey របស់​ម៉ិ​ក​ស៊ិ​ក​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទី​២ នៅ​ថ្ងៃ​ពុធ​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ