កម្ពុជា​និង​ប្រទេស​ជាង​៩០​ផ្សេងទៀត​សន្យា​រួមគ្នា​ទប់ស្កាត់​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

255

ភ្នំពេញ៖ ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ចំនួន​៩៣​ផ្សេងទៀត​រួមទាំង​អង្គការ​សង្គម ស៊ីវិល​នានា​នៅ​លើ​ពិភពលោក​បាន​សន្យា​រួមគ្នា​ថា នឹង​ខិតខំ​ធ្វើ​យ៉ាងណា​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ខណៈ​បញ្ហា​នេះ​ត្រូវបាន​ពិភពលោក​ចាត់ទុកថា​ជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​ទាមទារ​ឲ្យ​មានការ​សម្របសម្រួល​ឆ្លើយតប​ជាបន្ទាន់​នោះ​។​

​​ថ្លែងប្រាប់​ក្រោយពី​វិលត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​កំពូល ស្តីពី​ពង្រាង​បទបញ្ញត្តិ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល នៃ​ការប្រឆាំង​ការកេងប្រវ័ញ្ច​ផ្លូវភេទ​របស់​កុមារ​តាម​ប្រព័ន្ធ អ៊ីនធឺណិត អស់​រយៈពេល​ជាច្រើន​ថ្ងៃ​នៅ​ទី​ស្នា​កល​ការ​កណ្តាល​សហភាព​អាហ្វ្រិក​នៃ​ទីក្រុង​អា​ឌី​សអា​បេ​បា​នៅ​ប្រទេស​អេ​ត្យូ​ពី​នា​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ នេះ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ជ​.​ប​.​ជ​បាន​លើកឡើងថា នៅក្នុង​កិច្ចប្រជុំ​ខាងលើនេះ​គឺ​ថ្នាក់​ដឹក នាំ​នៃ​ប្រទេស​ជា​សមាជិក រួមទាំង អង្គការ​សង្គម​ស៊ីវិល ឧស្សាហកម្ម​បច្ចេកវិទ្យា ភ្នាក់ងារ​អនុវត្ត​ច្បាប់ វិទ្យាស្ថាន​ស្រាវជ្រាវ និង ដៃគូ​ខាន់ៗ​ជាច្រើន​ទៀត មកពី​បណ្តា​ប្រទេស​ចំនួន​៩៣ ជុំវិញ​ពិភពលោក​បាន​សន្យា​រួមគ្នា​ទប់ស្កាត់​និង​ប្រឆាំង​ឲ្យ​បាន​ចំពោះ​ការ កេងប្រវ័ញ្ច​ឲ្យ​បាន​ចំពោះ​កុមារ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​មួយ​នេះ​។​

​​សូម​រំលឹក​ថា ​កាលពី​កិច្ចប្រជុំ​កំពូល (WePROTECT) ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​អារ៉ាប់​រួម និង​ចក្រភព​អង់គ្លេស​ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា និង​អង្គការ​អន្តរជាតិ​នានា បាន​ទទួលស្គាល់ថា​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត គឺជា​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ដោយ​ទាមទារ​ឲ្យ​មានការ​សម្របសម្រួល​ឆ្លើយតប​នៅ​កម្រិត​សកល​ចំពោះ​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​។

​​យ៉ាងណាក៏ដោយ​លោកជំទាវ​ជូ ប៊ុន​អេង បាន​ប្រាប់​ពិភពលោក​ថា កម្ពុជា​ត្រៀមខ្លួន​ជា និច្ច​ចំពោះ​ការ​សហការ​ជាមួយ​ប្រទេស​ជា​សមាជិក​នៅលើ​ពិភពលោក​សម្រាប់​ទប់ស្កាត់ និង​ការពារ​នៅ​ទង្វើ​ដ៏​អាក្រក​មួយ​នេះ ខណៈ​កម្ពុជា​នាពេល​បច្ចុប្បន្ន​បាន​កំពុង​យកចិត្តទុកដាក់ យ៉ាងខ្លាំង​ដូច​ភ្លៀងរលឹម​សម្រាប់​បញ្ហា​មួយ​នេះ​៕​