សុខភាព ជា​កត្តា​អភិវឌ្ឍ​ធនធានមនុស្ស វឌ្ឍនភាព​សង្គម ​និង​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព

212

កំពង់ចាម ៖ ​វិស័យ​សុខាភិបាល ត្រូវ​បាន​រីក​ដុះដាល​តាំងពី​ទីក្រុង ទីប្រជុំជន ​រហូតដល់​ជនបទ​ដាច់​ស្រយាល ពី ព្រោះ​រាជរដ្ឋាភិបាល បាន​ចាត់ទុកថា ​ សុខភាព​របស់​ប្រជាពលរដ្ឋ ​គឺជា​កត្តា​ដ៏​ចម្បង សម្រាប់​ការ​អភិវឌ្ឍ​ធន ធាន​មនុស្ស វឌ្ឍនភាព​សង្គម​ និង​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ក្នុង​ពិធី​បិទ​បញ្ចប់​គម្រោង​លុបបំបាត់​ភាព​ងងឹតភ្នែក ដោយ​ជំងឺភ្នែកឡើង​បាយ ក្រោម​ជំនួយ​​ឥត​សំណង របស់​ប្រទេស​ចិន នៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ​កាលពី​ថ្ងៃទី​១៧ ខែ ធ្នូ ​ម្សិលមិញ ​បាន​ថ្លែងថា ​ជំងឺ​ភ្នែក ជា​ជំងឺ​មួយ ដែល​ត្រូវការ​សង្គ្រោះបន្ទាន់​ ពីព្រោះ​មនុស្ស​ត្រូវ​ធ្វើការ​គ្រប់​ម៉ោង​ជាមួយ​ នឹង​ភ្នែក ដូចនេះ ភ្នែក គឺជា​សរីរាង្គ មួយ​ដ៏​ចាំបាច់​បំផុត ដែល​ត្រូវ​មាន​ការថែទាំ និង​ព្យាបាល ឱ្យបាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា ពីព្រោះ​សុខ ភាព​ភ្នែក មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​។

ឯកឧត្តម បាន​លើកឡើងថា ឈរ​លើ​ស្មារតី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ​រវាង​កម្ពុជា និង​ចិន ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺភ្នែក​ឡើងបាយ ​ ជូន​ប្រជាជន​កម្ពុជា គឺជា​សក្ខីភាព​មួយ​បង្ហាញ​នូវ ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស ​និង​ប្រជាជន​ទាំងពីរ ដែល​បាន​កើតជា ​យូរលង់​ណាស់​មកហើយ​ និង​ត្រូវបាន​ពង្រឹង​ពីមួយថ្ងៃ ​ទៅមួយថ្ងៃ ​កាន់តែ​រឹងមាំ និង​ឈាន​ទៅ​សម្រេច​បាន ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ ជា​លក្ខណៈ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ទាំង​ក្នុង​ក្រប ខណ្ឌ​សន្តិសុខ​តំបន់ ​និង​ពិភពលោក​។​ មកទល់ពេលនេះ ប្រទេស​ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​ដៃគូ​អភិវឌ្ឍន៍​សហ​ ប្រតិបត្តិការ រវាង​រដ្ឋ និង​រដ្ឋ លើ​វិស័យ​នានា​ជាច្រើន រួមមាន វិស័យ​ពាណិជ្ជកម្ម ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វា​រី​អគ្គិសនី​ សិក្សាអប់រំ ​សុខាភិបាល ទេសចរណ៍ ​ទូរគមនាគមន៍ ​អាកាសចរណ៍ ​និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋ កិច្ច​ពិសេស​ផងដែរ ។

ឯកឧត្តម ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ​ក្រុមគ្រូពេទ្យ ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ​បាន​ចុះ​ប្រមូល​អ្នកជំងឺ ​និង​ករណី​សង្ស័យ​ នៅតាម​មូលដ្ឋាន​ទូទាំង​ខេត្ត​ ឱ្យមក​ទទួល សេវា​ពិនិត្យ ​ព្យាបាល​ជំងឺ​ភ្នែកឡើងបាយ​ នៅ​មន្ទីរពេទ្យ​ខេត្ត ដែល​បាន​ផ្តល់​ជូន​ម្តង​ក្នុង​មួយខែ រហូតមក ​ដល់​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០១៩​នេះ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្ត​ក្វាង​ស៊ី​ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ ខេត្តកំពង់ចាម ​បានផ្តល់​ការពិនិត្យ​ករណី​សង្ស័យ និង​អ្នកជំងឺ​មាន​បញ្ហា​ផ្នែក​ផ្សេងៗ បាន​ចំនួន​ជាង ១​ម៉ឺន ៣​នាក់ ដែល​ក្នុងនោះ ​បានទទួល​ការវះកាត់​ភ្នែក​ឡើងបាយ​ដោយ​ឥតគិតថ្លៃ បាន​ចំនួន​ជាង​៦​ពាន់​នាក់ ផងដែរ​៕