ឱសថ​គី​ណា​ល់​ដែល​បង្កើតឡើង​ដោយ​ជនជាតិខ្មែរ ប្រារព្ធ​ខួប​៦០​ឆ្នាំ​

233

ភ្នំពេញ៖ កាលពី​ថ្ងៃទី​១៨ ខែធ្នូ ២០១៩ សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម បាន​ប្រារព្ធ​ខួប​លើក​ទី ៦០ នៃ​ការ បង្កើត​ឱសថ​បំបាត់​ការឈឺ​ចុកចាប់ «​គី​ណា​ល់​» ដែល​បាន​បង្កើតឡើង​ដំបូង​គេ នៅ​ប្រទេស​កម្ពុជា ដោយ​លោក​ឱសថ​បណ្ឌិត កុក សុខ​គីម ។ វត្តមាន​របស់​ឱសថ​គី​ណា​ល់ បានបញ្ជាក់​ពី​អាយុកាល​នៃ​ការចាប់​កំណើត​របស់​ឧស្សាហកម្ម​ឱសថ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​៦០​ឆ្នាំមុន​។​

ខួប​៦០​ឆ្នាំ នៃ​ការបង្កើត​ឱសថ «​គី​ណា​ល់​» បានរៀបចំ​ឡើង​ក្រោម​អធិបតីភាព សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​, លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ខន​ហ្វី​រេល រួមទាំង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​។

លោក​ឧកញ៉ា ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ប្រធាន​អគ្គនាយក សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង ក្រុមហ៊ុន​ខន​ហ្វី​រេល បាន​លើកឡើងថា កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ លោក​បាន​រួបរួមគ្នា​ជាមួយ​ឱសថ ការី ដែល​បាន​រស់រានមានជីវិត​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដើម្បី​រួមគ្នា​បង្កើត​ឧស្សាហកម្ម​ឱសថ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ តាមរយៈ​ការបង្កើត​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម ហើយ​បានចាប់ផ្ដើម​ផលិត​ឱសថ​គី​ណា​ល់​ឡើងវិញ ដោយ​បោះជំហាន​តាម​លំនាំ​ស្ថាបនិក និង​សហគ្រិន​ជំនាន់​មុន​របស់​សហគ្រាស​។​

លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង បាន​បញ្ជាក់ថា កាលពី​ឆ្នាំ ១៩៩២ ខណៈពេលដែល​លោក​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួមចំណែក​កសាង ប្រទេសជាតិ​ឡើងវិញ ក្នុង​វិស័យ​ឱសថ​សាស្ត្រ លោក មានគំនិត​រួចជាស្រេច​ទៅហើយ​ថា​នឹងធ្វើ​ឲ្យ​ឧស្សាហកម្ម​មួយ​នេះ​រស់​ឡើងវិញ​។ ចាប់តាំងពី​ទសវត្ស​ន៍​ឆ្នាំ​១៩៦០ រហូតមកដល់​មុន សម័យ​ខ្មែរក្រហម វិស័យនេះ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​ដែល​អាច ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្នែក​ឱសថ​មួយផ្នែកធំ​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

ស​ម្តេ​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ពបាន​ថ្លែង​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ឱសថ គី​ណា​ល់ របស់​ក្រុមហ៊ុន ប៉េ​ប៉េអឹម ថា មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ជំងឺ (​ឈឺ​ចុកចាប់​លើ​រា​ង្គ​កាយ​) ដែ​សម្ដេច និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ក៏​ធ្លាប់បាន​ប្រើប្រាស់​ឱសថ​នេះ​ផងដែរ​។

សម្តេច​ក៏បាន​ថ្លែង​កោតសរសើ​ដល់​ថ្នាក់ដឹកនាំ​របស់​សហគ្រាស់​ផលិត​ឱសថ គី​ណា​ល់​នេះ ថា​ពិតជា​មានការ​សិក្សា​ស្រាវជ្រាវ​មាន​កម្រិត​ខ្ពស់ មាន​គុណភាព​ស្របតាម​ស្ដង់ដា​អន្តរជាតិ មានឈ្មោះ​បោះ​សំឡេង​នៅលើ​ទីផ្សារ​នៅ​ទូទាំងប្រទេស និង​ពិភពលោក​ផងដែរ​។

ឱសថ​នេះ មិនបាន​បង្ក​នូវ​ផលវិបាក​ណាមួយ​ដល់​សុខភាព​អ្នកប្រើប្រាស់​នោះទេ ដោយសា​តែ ការគោរព​តាម​ស្ដង់ដា​នៃ​ការផលិត​ឱសថ​នេះ និង​បានធ្វើឱ្យ​គី​ណា​ល់ នៅតែ​រក្សាបាន​នូវ​គុណភាព​ខ្ពស់​របស់​ឱសថ ដែលជា​មោទកភាព​របស់​កម្ពុជា ដែល​បាន​បង្កើតឡើង​ដោយ​កូន​ខ្មែរ​ដើម្បី​សុខភាព​របស់​ប្រជាជន​។

សូមបញ្ជាក់ថា ចាប់តាំងពី​ពេលនោះ​មក ផលិតផល ឱសថ​ទាំង អស់ សហគ្រាស ផលិត ឱសថ ប៉េ​ប៉េអឹម ទទួល បាន ការគាំទ្រ​យ៉ាងខ្លាំង​ពី​ទីផ្សារ​ជាតិ និង​ទីផ្សារ​អន្តរជាតិ ហើយ​ឱសថ​គី​ណា​ល់ គឺជា​ឱសថ​ដែល​លក់ដាច់​ជាងគេ​ក្នុងចំណោម​ផលិតផល​នាំចេញ​ជាពិសេស​នៅ​ទ្វីបអាហ្វ្រិក​៕